ក្រុមហ៊ុនយក្សជប៉ុនដាក់ទិសដៅពង្រីក Aeon Mall បន្ថែមទៀតនៅទីក្រុងហាណូយ

ក្រុមហ៊ុនយក្សជប៉ុន Aoen Mall​ គ្រោងពង្រីកផ្សារលក់រាយរបស់ខ្លួន បីទៅបួនកន្លែងបន្ថែមទៀត​នៅទីក្រុងហាណូយ ប្រទេសវៀតណាម​ ក្នុងរយៈពេលបីឆ្នាំខាងមុខទៀត។​

អគ្គនាយកគ្រប់គ្រង Aeon Mall Vietnam​ លោក Nagakawa Tetsuyuki បានលើកយកគម្រោងនេះ ក្នុងកិច្ចប្រជុំជាមួយនឹងអគ្គលេខាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែឧសភា លោក Tetsuyuki បាននិយាយថា លោកសង្ឃឹមថា គម្រោង Aeon Mall Hoang Mai អាចចាប់ផ្តើមសាងសង់នៅត្រីមាសទីបីឆ្នាំ២០២២នេះ។

បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការគម្រោងចំនួន ៦ នៅទូទាំងប្រទេសវៀតណាម រួមទាំងផ្សារទំនើបចំនួនពីរនៅស្រុក Long Bien និង Ha Dong របស់ទីក្រុងហាណូយ។

គួរបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបើកដំណើរការគម្រោងឱ្យបានចំនួន ១៦ បន្ថែមទៀតនៅទូទាំងប្រទេសវៀតណាមត្រឹមឆ្នាំ ២០២៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]