ក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស OCIC ទទួលបានពានរង្វាន់អចលនទ្រព្យ

ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេរបស់ប្រទេសកម្ពុជា OCIC ទទួលពានរង្វាន់ និងត្រូវបានសរសើរយ៉ាងខ្លាំងនៅក្នុង អាជីវកម្មពីរប្រភេទរបស់ក្រុមហ៊ុន នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាថ្ងៃទី 25 ខែកុម្ភៈ។

ក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស (OCIC) បានឈ្នះពានរង្វាន់អភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត សម្រាប់គម្រោង Olympia City ខណៈដែល flagship របស់ក្រុមហ៊ុន ក៏ទទួលបានការសរសើរយ៉ាងខ្លាំង សម្រាប់ពានរង្វាន់អភិវឌ្ឍន៍ល្អបំផុត។ ជាមួយគ្នានេះដែរ OCIC ក៏ទទួលបានការសរសើរខ្លាំងថា ជាអ្នកអភិវឌ្ឍន៍ល្អបំផុត។

អ្នកចូលរួម 300នាក់ ដែលសុទ្ធសឹងជាអ្នកជំនាញកំពូល និងជាថ្នាក់ដឹកនាំ រួមទាំងឯកឧត្តមបណ្ឌិត ប៉ែន សុផល តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានជួបជុំគ្នានៅឯសណ្ឋាគារសូហ្វីតែល ដើម្បីអបអរការធ្វើជាម្ចាស់ផ្ទះ ប្រគល់ពានរង្វាន់ដ៏មានកិត្តិយសទាំងនេះជាលើកដំបូង។

លោក Terry Blackburn ស្ថាបនិកនៃកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីបានថ្លែងក្នុងសុន្ទរកថាស្វាគមន៍របស់ លោកថា បច្ចុប្បន្នកម្ពុជាបានចូលរួមជាមួយប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេផ្សេងទៀតរបស់អាស៊ាន ក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រគល់រង្វាន់របស់ខ្លួន ។ វាគឺជាការបញ្ជាក់ពីកម្លាំង និងគុណភាពនៃឧស្សាហកម្មក្នុងស្រុក ដោយយើងមានការអភិវឌ្ឍល្អៗជាច្រើននៅក្នុងបញ្ជីយើង។

អ្នកឈ្នះពានរង្វាន់ទាំងអស់នឹងត្រូវបន្តទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ឆ្នាំ 2016 នៅប្រទេសសិង្ហបុរីនាខែវិច្ឆិកាខាងមុខនេះ។

បញ្ជីឈ្មោះគម្រោង និងក្រុមហ៊ុនដែលទទួលបានពានរង្វាន់ និងការកោតសរសើរ

ផ្នែកអ្នកអភិវឌ្ឍន៍

-ពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត

ក្រុមហ៊ុនឈ្នះ ៖ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប

ក្រុមហ៊ុនទទួលបានការកោតសរសើរខ្លាំង

Overseas Cambodian Investment Corporation Ltd (OCIC)

-ពានរង្វាន់ទទួលស្គាល់ពិសេសក្នុង CSR

ក្រុមហ៊ុនឈ្នះ៖ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប

ផ្នែក Best of the Best

-ពានរង្វាន់អភិវឌ្ឍន៍លំនៅឋានល្អបំផុត (កម្ពុជា)

គម្រោងនិងក្រុមហ៊ុនឈ្នះ ៖ Grand Star Platinum របស់ បុរី ប៉េង ហួត គ្រុប

ផ្នែកការអភិវឌ្ឍ

-ពានរង្វាន់អភិវឌ្ឍន៍ខុនដូល្អបំផុត (Central Phnom Penh)

គម្រោង និងក្រុមហ៊ុនឈ្នះ ៖ Embassy Residences របស់ក្រុមហ៊ុន Urbanland Asia Investment Co Ltd

គម្រោង និងក្រុមហ៊ុនទទួលបានការកោតសរសើរខ្លាំង

De Castle Royal របស់ក្រុមហ៊ុន Nuri D&C Co Ltd

Olympia City របស់ក្រុមហ៊ុន The Olympia City Development Co Ltd

Skylar របស់ក្រុមហ៊ុន Meridian

TK Royal One របស់ក្រុមហ៊ុន TC Royal Manor Co Ltd

-ពានរង្វាន់អភិវឌ្ឍន៍ខុនដូល្អបំផុត (Greater Phnom Penh)

គម្រោង និងក្រុមហ៊ុនឈ្នះ ៖ Bodaiju Residences របស់ក្រុមហ៊ុន Torreya Asset Holdings Co Ltd

គម្រោង និងក្រុមហ៊ុនទទួលបានការកោតសរសើរខ្លាំង

Axis Residences by Spring CJW Development Pte Ltd

-ពានរង្វាន់អភិវឌ្ឍន៍លំនៅឋានល្អបំផុត (ភ្នំពេញ)

គម្រោង និងក្រុមហ៊ុនឈ្នះ ៖ Grand Star Platinum របស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប

គម្រោង និងក្រុមហ៊ុនទទួលបានការកោតសរសើរខ្លាំង

Elite Town របស់ក្រុមហ៊ុន Elite Town Development Co Ltd

Orkide Villa The Grand, ភ្នំពេញ, កម្ពុជា របស់ក្រុមហ៊ុន Orkide Villa Co Ltd

-ពានរង្វាន់អភិវឌ្ឍន៍សម្រាប់ប្រើប្រាស់ចម្រុះល្អបំផុត

គម្រោង និងក្រុមហ៊ុនឈ្នះ៖ Olympia City របស់ក្រុមហ៊ុន The Olympia City Development Co Ltd

គម្រោង និងក្រុមហ៊ុនទទួលបានការកោតសរសើរខ្លាំង

TK Royal One របស់ក្រុមហ៊ុន TC Royal Manor Co Ltd

-ពានរង្វាន់អភិវឌ្ឍន៍សណ្ឋាគារល្អបំផុត

គម្រោង និងក្រុមហ៊ុនឈ្នះ ៖ Courtyard by Marriott, នៅសៀមរាប របស់ក្រុមហ៊ុន Grand Lion Group

-ពានរង្វាន់សេវាកម្មអាផាតមិនល្អបំផុត

គម្រោង និងក្រុមហ៊ុនឈ្នះ ៖ Maline របស់ក្រុមហ៊ុន Maline Apartments Co Ltd

ផ្នែកការរចនា

-ពានរង្វាន់ការរចនាស្ថាបត្យកម្មលំនៅឋានល្អបំផុត (កំនើនទាប)

គម្រោង និងក្រុមហ៊ុនឈ្នះ ៖ Grand Star Platinum របស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប

គម្រោង និងក្រុមហ៊ុនទទួលបានការកោតសរសើរខ្លាំង

Bodaiju Residences របស់ក្រុម Torreya Asset Holdings Co Ltd

Olympia City របស់ក្រុមហ៊ុន The Olympia City Development Co Ltd

Street 240 របស់ក្រុមហ៊ុន Street 240 Development Co Ltd

-ពានរង្វាន់ការរចនាស្ថាបត្យកម្មលំនៅឋានល្អបំផុត (កំនើនខ្ពស់)

គម្រោង និងក្រុមហ៊ុនឈ្នះ ៖ Embassy Central របស់ក្រុមហ៊ុន Urbanland Central BKK Co Ltd

គម្រោង និងក្រុមហ៊ុនទទួលបានការកោតសរសើរខ្លាំង

Embassy Residences របស់ក្រុមហ៊ុន Urbanland Asia Investment Co Ltd

TK Royal One របស់ក្រុមហ៊ុន TC Royal Manor Co Ltd

-ពានរង្វាន់ការរចនាផ្នែកខាងក្នុងសណ្ឋាគារល្អបំផុត

គម្រោង និងក្រុមហ៊ុនឈ្នះ ៖ Courtyard by Marriott, នៅសៀមរាប របស់ក្រុមហ៊ុន Grand Lion Group

ជម្រើសរបស់អ្នកបោះពុម្ពផ្សាយ

Real Estate Personality of the Year

សៀ រិទ្ធី ប្រធានក្រុមហ៊ុន Worldbridge Land (Cambodia) Co Ltd.

- Video Advertisement -