ក្រុមហ៊ុនវិនិយោគចិន បោះទុនជាង ៤ លានដុល្លារបើកក្រុមហ៊ុនផលិតបេតុងដ៏ធំមួយនៅខេត្តព្រះសីហនុ

ក្រុមហ៊ុន CAILI ROAD ENGINEERING (CAMBODIA) CO., LTD. ដែលជាក្រុមហ៊ុនសាងសង់ផ្លូវក្រាលកៅស៊ូដោយមានថវិកាវិនិយោគប្រមាណ ៣០ លានយ័ន ឬប្រមាណ ៤.២៣៥.១៩៦ ដុល្លារអាមេរិកត្រូវបានសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ។

ការិយាល័យធំរបស់ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុដែលជាទីតាំងកំពុងមានសក្តានុពល ទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើននាពេលថ្មីៗនេះ។ ដោយសារមានការរីកចម្រើនប្រកបដោយសក្តានុពលចម្រុះវិស័យ ជាពិសេសនៅក្នុងតម្រូវការសម្ភារៈក្នុងវិស័យអចលនៈទ្រព្យ និងសំណង់ក្នុងខេត្តនេះ ទើបក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្គត់ផ្គង់សម្ភារៈផ្លូវក្រាលកៅស៊ូគ្រប់ប្រភេទដើម្បីធានាបាននូវគុណភាពសំណង់ ដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តសម្រាប់បម្រើអតិថិជនទាំងក្នុងខេត្ត និងទូទាំងប្រទេស នេះបើយោងតាមលោកនាយករបស់ក្រុមហ៊ុន។

នៅក្នុងពិធីសម្ពោធនោះ លោកនាយកក្រុមហ៊ុនបានមានប្រសាសន៍ថា លោកមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះ លោកវិនិយោគប្រាក់យ៉ាងច្រើន ដើម្បីបង្កើតក្រុមហ៊ុននេះឡើង។ ក្នុងនាមជាវិនិយោគិន លោកនឹងបានចូលរួមចំណែកក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតក្រុមហ៊ុន និងបង្កើតការងារដល់ពលរដ្ឋបានមួយចំនួនធំ។

ជាសារសាទរចំពោះក្រុមហ៊ុន ឯកឧត្តម គួចចំរើនអភិបាល ខេត្តព្រះសីហនុ បានលើកឡើងថា “ទាំងនេះ គឺជាដៃគូ ដ៏ល្អមួយ រវាងអ្នកវិនិយោគ និងរដ្ឋបាលខេត្តព្រះសីហនុ។ ទោះបីនាពេលបច្ចុប្បន្ន នៅទូទាំងពិភពលោកកំពុងជួបនៃ វិបត្តិសេដ្ឋកិច្ចដោយសារ កូវីដ១៩ ក៏ដោយ តែក្រុមហ៊ុន ស្ថាបនាផ្លូវកៅស៊ូមួយនេះ នៅតែមានទំនុកចិត្ត និងចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការបើកដំណើរការក្រុមហ៊ុនរបស់ខ្លួនដោយមិនស្ទាក់ស្ទើរ។”

គួររម្លឹកដែរថា កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន៥ហើយ ដែលជាវត្ថុធាតុដើមនៃការសាងសង់ផ្លូវបេតុង។ រោងចក្រទាំង៥នេះ មានសមត្ថភាពផ្គត់ផ្គង់ស៊ីម៉ង់តិ៍បានរហូតជិត ៨លានតោនក្នុងមួយឆ្នាំ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]