ក្រុមហ៊ុនវិនិយោគវារីអគ្គិសនីតាតៃ ស្នើសុំវិនិយោគវារីអគ្គិសនីមួយទៀត នៅស្ទឹងតាតៃខាងលើ

ក្រុមហ៊ុន China National Heavy Machinery Corporation ដែលវិនិយោគលើវារីអគ្គិសនីតាតៃ បានស្នើសុំវិនិយោគសាងសង់គម្រោងថាមពលវារីអគ្គិសនីមួយទៀត អានុភាព១៥០មេហ្គាវ៉ាត ស្ថិតនៅលើស្ទឹងតាតៃផ្នែកខាងលើ ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គម (ESIA) នៅកម្រិតខេត្ត។

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយក ថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ២៦ នេះថា ក្រុមហ៊ុនបានបញ្ចប់ការសិក្សាសមទ្ធិលទ្ធភាពបឋមរួចហើយ ហើយពេលនេះ ក្រុមហ៊ុនកំពុងចាប់ផ្តើមចូលដល់ដំណាក់កាល សិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមនៅកម្រិតខេត្ត។ ការសិក្សារង្វាយតម្លៃផលប៉ះពាល់នេះ ធ្វើឡើងដោយក្រុមហ៊ុន SAWAC Consultants (Cambodia) Co., Ltd.។

លោកថ្លែងថា៖ “ក្រុមហ៊ុនបានបញ្ជូនរបាយការណ៍លទ្ធផលនៃការសិក្សាសមទ្ធិលទ្ធភាពបឋមមកក្រសួង ប៉ុន្តែក្រសួងមិនទាន់បានទទួលរបាយការណ៍សិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅឡើយទេ។ ពេលនេះស្ថិតនៅក្នុងដំណាក់កាលសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅកម្រិតខេត្ត ហើយការងារនេះ ជាការងាររបស់ក្រសួងបរិស្ថាន”។

លោកបន្តថា បន្ទាប់ពីបញ្ចប់ ក្រុមហ៊ុននឹងបញ្ជូនរបាយការណ៍មកកម្រិតថ្នាក់ជាតិ ដែលរួមមានក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងវាយតម្លៃលើរបាយការណ៍។

លោក វ៉ិចទ័រ ហ្សូណា បញ្ជាក់ថា តាមផែនការរបស់ក្រុមហ៊ុន បើគម្រោងវារីអគ្គិសនីអានុភាព ១៥០ មេហ្គាវ៉ាត នេះ ត្រូវបានអនុម័តពីរដ្ឋាភិបាល គឺគ្រោងនឹងបញ្ចប់ការសាងសង់ និងភ្ជាប់ថាមពលចូលបណ្តាញជាតិនៅឆ្នាំ ២០២៦។

ស្ថិតនៅប្រមាណ ២០គីឡូម៉ែត្រ ខាងលើទីតាំង វារីអគ្គិសនីតាតៃដែលមានអានុភាព ២៤៦ មេហ្គាវ៉ាត គម្រោងថាមពលស្នើសុំថ្មីនេះ គឺស្ថិតក្នុងឃុំប្ញស្សីជ្រុំ និងឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

យោងតាមរដ្ឋបាលខេត្តកោះកុង បច្ចុប្បន្នគម្រោងនេះ កំពុងចាប់ផ្តើមពិភាក្សាផ្តល់មតិយោបល់ជាធាតុចូល ស្តីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ នេះថា វារីអគ្គិសនីថ្មី មានកម្លាំងរហូតដល់ ១៥០ មេហ្កាវ៉ាត់ នឹងក្លាយជង្រុកថាមពលអគ្គិសនីថ្មីមួយទៀត សម្រាប់ខេត្តកោះកុង។

យោងតាមលោក វ៉ិចទ័រ ហ្សូណា ការវិនិយោគលើថាមពលវារីអគ្គិសនី មានតម្លៃប្រមាន ២ លានដុល្លារ ក្នុងមួយមេហ្កាវ៉ាត់ ហើយតម្លៃនេះអាចទាបជាងនេះ វាអាស្រ័យទៅលើទីតាំងនៃគម្រោង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]