ក្រុមហ៊ុនសាងសង់សាងសង់ផ្លូវ អាចនឹងសុំបង្កើនថវិកាបន្ថែម ព្រោះតម្លៃប្រេងហក់ឡើងរាល់ថ្ងៃ

វិបត្តិកូវីដមិនទាន់បញ្ចាប់ស្រួលបួលផង ឥឡូវវិបត្តិតម្លៃប្រេងសាំងឡើងថ្លៃ កំពុងតែក្រឡុកទីផ្សារ ជាពិសេសគឺទីផ្សារសម្ភារសំណង់ ដែលនេះអាចនឹងជំរុញឱ្យក្រុមហ៊ុនទទួលបានគម្រោងសាងសង់ផ្លូវជាតិ ស្នើសុំថវិកាបន្ថែម ដោយសារប៉ះពាល់ដល់គម្រោងចំណាយលើការសាងសង់របស់ពួកគេ។​

នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​ក្នុងដំ ណើរចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៤៨ នៅថ្ងៃទី២៣ ខែមិថុនា។​

ឯកឧត្តម​ ស៊ុន ចាន់ថុល ថ្លែងថា៖ “ពេលយើងដេញថ្លៃគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ យើងមានថវិកានៅសេសសល់ដែរ​ ក៏ប៉ុន្តែពេលសព្វថ្ងៃ តម្លៃប្រេងឡើងថ្លៃ ដូច្នេះក្រុមហ៊ុនអាចនឹងទាមទារបន្ថែមលើតម្លសាងសង់ផ្លូវ៤៨។ ដូច្នេះ យើងត្រូវទុកថវិកាមួយកញ្ចប់នឹង​ដើម្បីត្រៀមនឹងការកែ ផ្លូវមួយចំនួនផង ក៏ដូចជាការដំឡើងថ្លៃដោយសារប្រេងឡើងថ្លៃដែរ”។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីស្រែអំបិល ទៅកោះកុង មានប្រវែង ១៤៨គីឡូម៉ែត្រ។ ផ្លូវនេះ​សាងសង់សម្រេចបាន ៨ភាគរយ​ ហើយគិតចាប់ពីថ្ងៃបើកការដ្ឋាន ខែមីនា ឆ្នាំ២០២២នេះ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]