ក្រុមហ៊ុនអចលនទ្រព្យដំបូងគេដែលចុះបញ្ជីក្នុងទីផ្សារមូលបត្រ បើកលក់ភាគហ៊ុនជាផ្លូវការហើយ

ក្រុមហ៊ុនអភិវឌ្ឈន៍លំនៅឋាន JS Land PLC បានប្រកាសលក់ភាគហ៊ុនក្នុងទីផ្សារមូលបត្រកម្ពុជា ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១០ខែកុម្ភៈ នេះត ពោលគឺបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យដំបូងបង្អស់ ដែលចុះបញ្ជីក្នុងផ្សារមូលបត្រនៅកម្ពុជា។

ក្រុមហ៊ុន JS Land PLC គ្រោងបោះផ្សាយភាគហ៊ុនដើម្បីប្រមូលទុនសរុបប្រមាណ ៤៦ប៊ីលានរៀល ឬប្រមាណ ១២លានដុល្លារ ដោយ១ ភាគហ៊ុន មានតម្លៃ ចាប់ពី ១ ៩០០រៀល។

ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា វត្តមានថ្មីរបស់ក្រុមហ៊ុនមួយនេះ នឹងធ្វើជាគំរូនាំមុខសម្រាប់ក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀត ឬក្រុមហ៊ុនក្នុងវិស័យនានា ពិចារណាពីធ្វើពិពិធកម្មប្រភពទុនតាមរយៈផ្សារហ៊ុន ដើម្បីចាប់យកឱកាសរីកចម្រើនជាមួយគ្នា។

គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន១៥ ដែលរួមមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៦ផ្សេងទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ សរុបទុនដែលក្រុមហ៊ុនទាំងអស់ប្រមូលកៀរគរបានពីទីផ្សារមូលបត្រមានប្រមាណជាង ២៨១លានដុល្លារ។

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]