ក្រុមហ៊ុនឯកជនស្នើជួលដី ៣៦៩ហិកតា នៅខេត្តកោះកុង ដើម្បីវិនិយោគគម្រោងដ៏ធំមួយ

ក្រុមហ៊ុន កោះ មង្គល រតនៈ សម្បត្តិ ឯ.ក បានស្នើសុំជួលដីរដ្ឋទំហំ៣៦៩ ហិកតា នៅស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីវិនិយោគលើគម្រោងវារីវប្បកម្មដ៏ធំមួយ។ នេះបើយោងតាមកិច្ចប្រជុំរវាងក្រុមហ៊ុន និងរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ។

បើយោងតាមប្រភពដដែល គម្រោងនេះ នឹងអនុវត្តជា ៣ ដំណាក់កាល ដោយនៅដំណាក់កាលទី ១ រដ្ឋបាលខេត្តកោះកុង អាចនឹងអនុញ្ញាតជួលឱ្យក្រុមហ៊ុនត្រឹម ១០០ ហិកតា សិន ដែលជាដំណាក់កាលសាកល្បងដំបូង។

ទោះជាយ៉ាងក្ដី រដ្ឋាភិបាលមិនទាន់ចេញសម្រេចអ្វីនៅឡើយទេ ព្រោះត្រូវសិក្សាបន្ថែមទៀត។ ដោយឡែក ក្រុមហ៊ុនក៏មិនទាន់បញ្ជាក់ពីទំហំទឹកប្រាក់វិនិយោគ និងព័ត៌មានលម្អិតនៃគម្រោងនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា គម្រោងវារីវប្បកម្ម ជាសកម្មភាពអាជីវកម្មដាំរុក្ខជាតិ និង ចិញ្ចឹមសត្វនៅតាមសមុទ្រ ដែលមិនត្រឹមតែធ្វើអាជីវកម្មនោះទេ គម្រោងនេះក៏នឹងជួយការពារព្រៃកោងកាង រក្សាលំនឹងស្ថានប្រព័ន្ធ និងជីវចម្រុះនៅក្នុងតំបន់ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]