ក្រុមហ៊ុន៤ធំៗ ចុះMoUជាមួយរដ្ឋសម្រុកជំរុញសក្ដានុពលនិងប្ដូរមុខមាត់ខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជនធំៗចំនួន ៤ សម្រេចសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ទិសដៅជំរុញកៀរគរអ្នកវិនិយោគបន្ថែម និងរួមគ្នាអភិវឌ្ឍខេត្តព្រះសីហនុឱ្យរីកចម្រើនទៅមុខមួយកម្រិតទៀត។

អនុស្សារណៈយោគយល់គ្នា រវាងភាគីទាំង៥ លើកិច្ចការខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមហ៊ុនទាំង៤ រួមមាន ក្រុមហ៊ុន Continent Assets Management Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd ក្រុមហ៊ុន PropNex Cambodia Co., Ltd និងក្រុមហ៊ុន Ly Ly Kampong Seila Special Economic Zone Co., Ltd ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាថា ការសហការនេះ នឹងដាក់ចេញនូវគម្រោងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមជំរុញការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត។

ឯកឧត្តមបានបន្ដថា ការសហការនេះ ក៏ស្របទៅនឹងផែនការមេរបស់រដ្ឋាភិបាលដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងដាក់ខេត្តព្រះសីហនុជាទីផ្សារហិរញ្ញវត្ថុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]