ក្រុមហ៊ុន ជីប ម៉ុង រៀបចំកម្មវិធីថ្លែងអំណរគុណដល់តំណាងចែកចាយដែកថែបអ៊ីតាលីម៉ាកវីទូទាំងប្រទេស និងបន្តភាពជាដៃគូជោគជ័យរួមគ្នា

ក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលសិទ្ធធ្វើពាណិជ្ជកម្ម និងនាំចូលផលិតផល ដែកថែបអ៊ីតាលីម៉ាកវី ផ្តាច់មុខសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៧មក បានរៀបចំកម្មវិធី‌«រួមកម្លាំងខ្លាំងទាំងអស់គ្នា»ដើម្បីថ្លែងអំណរគុណ រឹតចំណងមិត្តភាព និងបន្តដំណើរទៅកាន់ភាពជោគជ័យរួមគ្នារវាងថ្នាក់ដឹកនាំក្រុមហ៊ុន ដៃគូពាណិជ្ជកម្ម ព្រមទាំងតំណាងចែកចាយដែកថែបអ៊ីតាលីម៉ាកវីទូទាំងប្រទេស។

កម្មវិធីមានអ្នកចូលរួមសរុបប្រមាណ៥០០នាក់ដែលជាតំណាងចែកចាយដែកថែបអ៊ីតាលីម៉ាក់វីទូទាំងប្រទេសព្រមទាំងគណៈប្រតិភូតំណាងរោងចក្រផលិតដែកថែបម៉ាកវីមកពីក្រៅប្រទេសផងដែរ ។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថាក្រុមហ៊ុន ជីប ម៉ុង នឹងនៅតែបន្តសម្រុកយុទ្ធសាស្ត្រពង្រីកទីផ្សារសម្រាប់ផលិតផលដែកថែបអ៊ីតាលីម៉ាកវីឲ្យកាន់តែទូលំទូលាយដើម្បីឲ្យតំណាងចែកចាយកាន់តែមានភាពងាយស្រួលក្នុងការលក់ និងអាចលក់ដាច់ក្នុងបរិមាណដ៏ច្រើន។

លោកឧកញ៉ា លាង ឃុន បានបន្ថែមថាខណៈដែលក្រុមហ៊ុន ជីប ម៉ុង កំពុងតែរីកចម្រើនទៅមុខ ក្រុមហ៊ុន ជីប ម៉ុង តែងតែគិតយ៉ាងណាធ្វើឲ្យដៃគូពាណិជ្ជកម្មក៏ដូចជាតំណាងចែកចាយទាំងអស់រីកចម្រើន ជោគជ័យទៅមុខទាំងអស់គ្នា។

ក្នុងនាមជាដៃគូពាណិជ្ជកម្មចែកចាយដែកថែបប្រមាណជាងបីទស្សវត្ស ក្រុមហ៊ុន ជីប ម៉ុង តែងតែយកចិត្តទុកដាក់ធានាថាដៃគូពាណិជ្ជកម្មរបស់ខ្លួនតែងតែទទួលបាននូវតម្លៃ និងលក្ខខ័ណ្ឌពិសេសៗពីផលិតផលដែកថែបអ៊ីតាលីម៉ាកវីនេះ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ជីប ម៉ុង តែងតែបន្តផ្តល់ជូនជាការលើកទឹកចិត្តក្នុងរូបភាពផ្សេងៗដល់តំណាងចែកចាយរបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែងលក់គ្រប់ ឬលើសផែនការ។

តំណាងរោងចក្រផលិតដែកថែបអ៊ីតាលីម៉ាកវីដែលវត្តមានក្នុងកម្មវីធី«រួមកម្លាំងខ្លាំងទាំងអស់គ្នា»បានអះអាងក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងក្រុមហ៊ុន ជីប ម៉ុង និងរោងចក្រផលិតដែកថែបអ៊ីតាលីម៉ាកវីបានឆ្លងកាត់នូវរឿងរ៉ាវយ៉ាងច្រើនទាំងឧបសគ្គ និងជោគជ័យ ប៉ុន្តែ តែងតែយោគយល់គ្នា ជួយជ្រោមជ្រែងសហប្រតិបត្តិការគ្នាយ៉ាងសកម្ម ស្អិតរមួត និងបានក្លាយជាដៃគូពាណិជ្ជកម្មដែលមានទំនុកចិត្តខ្ពស់ក្នុងផ្តល់ជូននូវ ផលិតដែកថែបដែលគុណភាពខ្ពស់សម្រាប់ទីផ្សារប្រទេសកម្ពុជា។

ក្រុមហ៊ុន ជីប ម៉ុង បានចាក់គ្រឹះយ៉ាងរឹងមាំក្នុងទីផ្សារប្រទេសកម្ពុជាតាមរយៈការច្របាច់បញ្ចូលគ្នានៃពាណិជ្ជកម្មផ្គត់ផ្គង់គ្រឿងសំណង់របស់ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានកសាងកេរ្តិ៍ឈ្មោះនៅក្នុងទីផ្សារសំណង់តាំងពីទសវត្សរ៍ឆ្នាំ៨០។ ក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ ក្រុមហ៊ុនបានពង្រីក សក្តានុពលកាន់តែខ្លាំងក្លាថែមទៀតក្នុងការផ្គត់ផ្គង់ឲ្យទាន់កំណើននៃតម្រូវការទីផ្សារតាមរយៈការ បង្កើតរោងចក្រផលិតបេតុងលាយស្រេច ទុយោ និងក្បឿង និងរោងចក្រផលិតស៊ីម៉ង់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]