ក្រុមហ៊ុន Apple បោះទុន $២៥០លាន សង់អគារថ្មីនៅសិង្ហបុរី ដើម្បីពង្រីកទីផ្សារនៅអាស៊ាន

ក្រុមហ៊ុន Apple បានប្រកាសគម្រោងពង្រីកសាខា Ang Mo Kio របស់ខ្លួនក្នុងប្រទេសសិង្ហបុរី ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ២៥០លានដុល្លារ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមសារៈព័ត៌មាន Thailand-business-newsចេញផ្សាយថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤។

ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការសាងសង់ អគារសាខាថ្មី នៅឆ្នាំនេះ ហើយនៅពេលដាក់ឱ្យដំណើរការ ក្រុមហ៊ុននឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០ភាគរយ ថែមទាំងមានផែនការឈានទៅសម្រេចឱ្យបាន វិញ្ញាបនប័ត្រ LEED ដែលបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Apple ចំពោះនិរន្តរភាពថែមទៀត។

គួររំលឹកថា ចាប់តាំងពីបង្កើតប្រតិបត្តិការលើកដំបូងក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ១៩៨១ រៀងមក ដែលកាលនោះក្រុមហ៊ុនមានបុគ្គលិកត្រឹមតែ ៧២ នាក់ប៉ុណ្ណោះ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Apple មានការរីកចម្រើនយ៉ាងខ្លាំង, ឥឡូវនេះមានបុគ្គលិកជាង ៣.៦០០ នាក់នៅក្នុងប្រទេសមួយនេះ។

ក្រោយទទួលបានផែនការនេះ សម្រាប់សិង្ហបុរី គឺបានឆ្លុះបញ្ចាំងពីសក្តានុពលរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដោយសារប្រទេសនេះ មានភាពអំណោយផលរួមបញ្ចូលគ្នានូវបរិយាកាសដែលងាយស្រួលសម្រាប់អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធលំដាប់កំពូល និងកម្រិតធនធានមនុស្សជំនាញដែលឆ្លើយតបបាននឹងតម្រូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល។

ការវិនិយោគចំនួន ២៥០លានដុល្លារ នៅក្នុងបរិវេណអគារ Ang Mo Kio របស់ប្រទេសសិង្ហបុរី គឺជាសក្ខីភាពមួយចំពោះហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំរបស់ប្រទេស និងការគាំទ្ររបស់ខ្លួនសម្រាប់ការច្នៃប្រតិដ្ឋផ្នែកបច្ចេកវិទ្យា។ គុណសម្បត្តិពិសេសមួយទៀត គឺដោយសារតែសិង្ហបុរីផ្តល់ជូននូវទូរគមនាគមន៍កម្រិតខ្ពស់ ការផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបាន និងការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព បង្កើតបរិយាកាសដែលទាក់ទាញដល់ក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក។

លើសពីនេះ រដ្ឋាភិបាលសិង្ហបុរីបានសង្កត់ធ្ងន់លើការអប់រំជំនាញ STEM ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ជាបន្តបន្ទាប់នៃអ្នកជំនាញដែលមានជំនាញខ្ពស់ ជួយក្រុមហ៊ុនធំៗ ដូចជា Apple ជាដើម ឱ្យបង្កើនការច្នៃប្រតិដ្ឋ និងរក្សាការប្រកួតប្រជែងក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបាន។

ក្រៅពីផលប្រយោជន៍សម្រាប់សិង្ហបុរី បរិវេណអគារ Ang Mo Kio ថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ានផ្ទាល់ ព្រោះវានឹងដើរតួជាមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុននៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ទាំង១០តែម្តង។ ការពង្រីកដែនយុទ្ធសាស្ត្រទីផ្សារនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Apple ទៅកាន់តំបន់អាស៊ានផង និងបញ្ជាក់អំពីការរីកចម្រើននៃសក្តានុពលនិងធនធាននៅក្នុងទីផ្សារអាស៊ាន ដែលកំពុងចាប់ផ្តើមមានលក្ខណៈល្អប្រសើរជាងមុនសម្រាប់ស្រូបយកការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីបន្ថែមទៀតផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]