ក្រុមហ៊ុន ENN Group China គ្រោងជួយជំរុញទេសចរណ៍កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ AI

ក្រុមហ៊ុន ENN Group ជាក្រុមហ៊ុនឈានមុខគេខាងផ្នែកបញ្ញាសិប្បនិមិត្ត (AI) ដែលមានមូលដ្ឋាននៅទីខេត្ត Hebei Guangxi បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការសហការជាមួយសមាគមទេសចរណ៍កម្ពុជា។ ភាពជាដៃគូនេះមានគោលបំណងបង្កើនដំណោះស្រាយការធ្វើដំណើរឆ្លាតវៃ ដើម្បីជំរុញកំណើនបន្ថែមទៀតនៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជា។

នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Li Jianxin តំណាងក្រុមហ៊ុន Ennova Holding Co., Ltd និងសហការី នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសោះ លោក Li Jianxin បានស្នើសុំកិច្ចសហការគាំទ្រ និងសម្របសម្រួលលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសមាគម​ទេសចរណ៍ធំៗ (AI) ក្នុងប្រទេសកម្ពុជា ដើម្បីជួយជំរុញការធ្វើបរិបត្តិកម្ម និងការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

ជាការឆ្លើយតប ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនចំពោះគំនិតផ្តួចផ្តើមដែលមានសារៈសំខាន់នេះ ដោយនាំមកនូវបចេ្ចកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ និងទំនើបសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍។ ជាមួយគ្នានេះ ឯកឧត្តម បានឯកភាពជួយសម្របសម្រួលជូនក្រុមហ៊ុនជាមួយសមាគមទេសចរណ៍ធំៗរបស់កម្ពុជា ដើម្បីឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្របតាមស្មារតី «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែល បា​នគាំទ្រដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ និងដើម្បីជួយជំរុញកំណើនទេសចរចិន និងអន្តរជាតិមកកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន ENN Group China ជាក្រុមហ៊ុនដ៏ធំមួយដែលមានទីស្នាក់ការចុះបញ្ជីនៅក្នុងខេត្ត Hebei Guangxi ត្រូវបានបង្កើតឡើងជាង ៣៦ឆ្នាំមកហើយ មានបុគ្គលិកជាង ៤៥.០០០នាក់ និងមានប្រាក់ចំណូលជាង ២២ពាន់ដុល្លារ ព្រមទាំងជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនឯកជនដ៏ធំទាំង ១០០ នៅប្រទេសចិន។

កិច្ចសហការនេះ មិនត្រឹមតែជំរុញការទទួលយកបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍របស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងលើកកំពស់បទពិសោធន៍ភ្ញៀវទេសចរណ៍ទាំងមូល ដោយទាក់ទាញលំហូរនៃអ្នកធ្វើដំណើរកាន់តែច្រើនទៅកាន់គោលដៅដ៏សម្បូរបែបនៃវប្បធម៌នេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]