ក្រុមហ៊ុន Evergrande ប្ដេជ្ញានឹងបន្ដសង់គម្រោងអចលនទ្រព្យជាប់គាំងនៅចុងខែកញ្ញានេះ

ក្រុមហ៊ុន China Evergrande បានប្តេជ្ញាថានឹងចាប់ផ្តើមការសាងសង់គម្រោងអចលនទ្រព្យដែលជាប់គាំងទាំងអស់ឡើងវិញ នៅចុងខែកញ្ញា ដែលជាការឆ្លើយតបទៅនឹងការដែលអ្នកទិញរាប់ម៉ឺននាក់ធ្វើពហិការមិនព្រមបង់ប្រាក់ដល់ធានាគារ។ នេះបើយោងតាមសារព័ត៌មាន Financial Times ។

តាមផែនការ គម្រោងចំនួន ៣៨ នឹងត្រូវបន្តឡើងវិញនៅចុងខែកញ្ញា ខណៈដែល ៦២ គម្រោង ផ្សេងទៀតនឹងត្រូវចាប់ផ្តើមឡើងវិញជាបន្ដបន្ទាប់។  នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃចន្ទ។

បញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande បានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ខណៈក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើនផ្សេងទៀត ក៏ធ្លាក់ក្នុងរណ្តៅបំណុលនេះផងដែរ។

អ្នកអភិវឌ្ឍន៍ទាំងនោះមិនអាចសងបំណុលបាន ហើយបានផ្អាកគម្រោងរបស់ពួកគេ ដែលបណ្តាលឱ្យម្ចាស់ផ្ទះរាប់សែននាក់ឈប់ធ្វើការទូទាត់ប្រាក់កម្ចីទិញផ្ទះ ទៅកាន់ធានាគារ។

ដើម្បីកាត់បន្ថយការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែធំពីវិបត្តិអចលនទ្រព្យ អាជ្ញាធរចិនបានចាប់ផ្តើម គោលនយោបាយកម្ចីពិសេសដើម្បីជួយគាំទ្រអ្នកអភិវឌ្ឍន៍ដែលកំពុងជួបការលំបាក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Bentley Systems ប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦

រលកថ្មីនៃរបកគំហើញបច្ចេកវិទ្យា AI កំពុងជួយវិស្វករដោះស្រា […]

សមាគមមួយចង់ពង្រឹងការងារគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅកម្ពុជា

សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃ […]

សាកលវិទ្យាល័យ Tohoku នៃប្រទេសជប៉ុន សិក្សាស្រាវជ្រាវលើការអភិវឌ្ឍប្រព័ន្ធព័ស្តុភារកម្ម និងរបៀងសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម វ៉ាស៊ឹម សុរិយា ទទួលជួបគណៈប្រតិភូជប៉ុន ដឹកនាំដោយ […]