ក្រុមហ៊ុន Golden Gate Global បើកឱ្យវិនិយោគិនពីកម្ពុជាបោះទុនលើអចលនទ្រព្យនៅអាមេរិក

ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា នៃប្រទេសអាមេរិក Golden Gate Global កាលពីថ្មីៗនេះ ប្រកាសផ្ដល់ជូននូវជម្រើសវិនិយោគថ្មីៗ ជាង ៧៥ កន្លែង ទូទាំងសហរដ្ឋអាមេរិក សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ចង់វិនិយោគនៅប្រទេសអាមេរិក។

លោក Steven Kay ស្ថាបនិក និងសហនាយកប្រតិបត្តិក្រុមហ៊ុន Golden Gate Global បានមានប្រសាសន៍ថា៖ «ក្រោយសហការជាមួយដៃគូរយៈពេលវែងរបស់យើង ពោលគឺក្រុមហ៊ុន Lennar International យើងមានមោទនភាពណាស់ ក្នុងការផ្តល់ជូនវិនិយោគិននូវសេវាកម្មសម្របសម្រួលការទិញលក់ផ្តាច់មុខ។ ក្នុងនោះ អតិថិជនអាចមានជម្រើសវិនិយោគលើអចលនទ្រព្យនៅក្នុងជាង ១៣០០ សហគមន៍ ទូទាំងសហរដ្ឋអាមេរិក»។

លោកបានបន្ថែមថា៖ «ពិសេសជានេះទៅទៀត គឺការពង្រីកទីផ្សារ និងសេវាកម្មរបស់យើងដល់ទៅអ្នកវិនិយោគមកពីប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា អ្នកទិញនៅកម្ពុជាកំពុងមានសក្ដានុពល ហើយចាប់អារម្មណ៍កាន់តែខ្លាំងលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Golden Gate Global ក៏បានចូលរួមសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះថា Isaford Co. Ltd ក្នុងគោលបំណងដើម្បីផ្តល់ជូននូវសេវាកម្មសម្របសម្រួលវិនិយោគិននៅកម្ពុជាក្នុងការទិញលក់អចលនទ្រព្យនៅសហរដ្ឋអាមេរិកឱ្យកាន់តែរលូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]