ក្រុមហ៊ុន RMA បើកសម្ពោធគ្រឿងចក្រ Mahindra G90 និង JCB 3DX ជាមួយនឹងការការបញ្ចុះតម្លៃពិសេស

ក្រុមហ៊ុន RMA Cambodia បានបើកសម្ពោធជាផ្លូវការនូវគ្រឿងចក្របច្ចេកវិទ្យាថ្មីបំផុត២ ប្រភេទគឺ គ្រឿងចក្រ Mahindra RoadMaster G90 និង​ គ្រឿងចក្រJCB 3DX Construction ដើម្បីជួយសម្រួលដល់ការសាងសង់ និងស្ដារហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។

កម្មវិធីបើកសម្ពោធ ធ្វើឡើងនៅឯសណ្ឋារគារហ៊ីម៉ាវ៉ារី កាលពីថ្ងៃទី ២៣ កញ្ញា កន្លងមកនេះ ដោយចូលរួមជាអធិបតីភាពពីអគ្គនាយកក្រុមហ៊ុន RMA លោក ងន សាំង លោក Battula Subba Rao ភារៈធារីនៃស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា  លោក Rangrez Suhel ប្រធានផ្នែកនាំចេញរបស់ក្រុមហ៊ុន MAHINDRA ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

គ្រឿងចក្រ Mahindra Road Master G90 បានផលិត និងរចនាឡើងតម្រូវតាមទីផ្សារប្រទេសកម្ពុជា ដែលមានរូបរាងតូចល្មម ស៊ីប្រេងតិច ប្រើប្រាស់ប្រេងប្រមាណ៨លីត្រ/ម៉ោង កម្លាំងម៉ាស៊ីនខ្លាំងTurbo ដែលអាចឈូស និងពង្រាបដី៩៨ម៉ែត្រគីប/ម៉ោង ប្រព័ន្ធបើកបរប៉ុងពីរ ដែលមានល្បឿនអតិបរមា៣៦.៥គីឡូម៉ែត្រក្នុង១ម៉ោង តម្លៃសមរម្យដែលសមស្របបំផុតសម្រាប់គម្រោងសាងសង់ខ្នាតតូចនិងមធ្យមនៅប្រទេសកម្ពុជា។

ដោយឡែក គ្រឿងចក្រម៉ាក JCB 3DX Construction គឺជាផលិតផលឈានមុខគេលំដាប់ពិភពលោក មកពីចក្រភពអង់គ្លេស ដែលងាយស្រួលប្រើប្រាស់ រហ័ស សន្សំសំចៃប្រេងបានច្រើន និងអាចប្រើប្រាស់មុខងារជាច្រើនប្រភេទដូចជា ជីក ចូក កាយ ស្ទួច ព្រមទាំងអាចបំពាក់ឧបករណ៏ផ្សេងៗជាច្រើនផងដែរ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia  បានមានប្រសាសន៍ថា៖ «ខ្ញុំមានភាពសោមនស្សរីករាយក្នុងការនាំយកផលិតផលថ្មីម៉ាក Mahindra មកកាន់ទីផ្សារប្រទេសកម្ពុជា។ Mahindra Road Master G90 ជាប្រភេទគ្រឿងចក្រសម្រាប់ការសាងសង់ការងារខ្នាតតូចនិងមធ្យមឈានមុខគេរបស់ប្រទេសឥណ្ឌា»។

លោក Rangrez Suhel ប្រធានផ្នែកនាំចេញនៃក្រុមហ៊ុន Mahindra បានមានប្រសាសន៏ថា៖​« ក្រុមហ៊ុន ម៉ាហ៊ីនដ្រា គឺជាក្រុមហ៊ុនធំមួយដែលនាំមុខគេនៅប្រទេសឥណ្ឌាក្នុងវិស័យយានយន្ដ ព័ត៌មានវិទ្យា និងសេវាកម្មហិរញ្ញវត្ថុ ហើយមានទុនវិនិយោគដល់ទៅ ២០.៧ ពាន់លានដុល្លារ។ បច្ចុប្បន្ន ក្រុមហ៊ុនបាននាំចេញផលិតផល Mahindra ទៅកាន់ទីផ្សារជាង១០០ប្រទេស ហើយយើងពិតជាមានមោទនៈភាពណាស់ ដែលផលិតផលយើងខ្ញុំមានវត្តមាននៅទីផ្សារប្រទេសកម្ពុជា​»។

ដើម្បីអបអរសាទរក្នុងការដាក់លក់ សម្រាប់អ្នកចាប់អារម្មណ៍លើគ្រឿងចក្រទាំង ២ នេះ  នឹងទទួលបានការបញ្ចុះតម្លៃចាប់ពី ៣០០០ ទៅ ៥០០០ ដុល្លារ ជាមួយការបង់រំលស់គ្មានការប្រាក់ដល់ទៅ ១៨ ខែ រហូតដល់ចុងខែ កញ្ញានេះ។

គួរបញ្ជាក់ផងដែរថា ក្រុម​ហ៊ុន RMA Cambodia  ​បាន​ឈាន​ជើង​ចូលទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២មកម្ល៉ះ។ ក្រុមហ៊ុនបាន​ពង្រីក​វិសាលភាពរបស់ខ្លួន​ទៅក្នុង​វិស័យយានយន្ត កសិកម្ម គ្រឿងចក្រធុនធ្ងន់ ដំណោះស្រាយឃ្លាំង សេវាកម្មហិរញ្ញវត្ថុ ការជួលរថយន្ដ​ និង​អាជីវកម្មម្ហូបអាហារផងដែរ​។

សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទង

លោក អានីកា សុគន្ធ – បុគ្គលិកជាន់ខ្ពស់ផ្នែកទីផ្សារនៃផ្នែកគ្រឿងចក្រធុនធ្ងន់

អ៊ីម៉ែល: Anyka.Sokun@rmagroup.net

លេខទូរស័ព្ទ: 078 808 955

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]