ក្រុមហ៊ុន The River បានបញ្ចប់ការបុកគ្រឹះនិងបានចាប់ផ្តើមចេញលក់ជាផ្លូវការ

គម្រោង Center City Takmao ជាគម្រោងធំមួយរបស់ក្រុមហ៊ុន The River ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើកមួយ នៅកម្ពុជាជាពិសេសសម្រាប់ក្រុងតាខៅ្មគម្រោង Center City Takmao បានបុកគ្រឹះរបស់ខ្លួនរួចរាល់ហើយសម្រាប់ផ្ទះពាណិជ្ជកម្មនិងអគារពាណិជ្ជកម្ម។ ហើយថ្មីៗនេះក្រុមហ៊ុនក៏បានបើកដំណើរការលក់ជាផ្លូវការនូវផ្ទះនិងអគារពាណិជ្ជកម្មផងដែរដែលមានអតិថិជនកក់បានប្រមាណ ៤០ភាគរយ នៃចំនួនផ្ទះ និងអគារសរុប។

បើតាមប្រសាសន៍របស់លោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា ការសាងសង់ផ្ទះ និងអគារពាណិជ្ជកម្មនឹងរួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០១៧ខាងមុខ។

លោកឧកញ៉ាបានបន្ថែមទៀតថាបន្ទាប់ពីការសាងសង់ផ្ទះនិងអគារពាណិជ្ជកម្មយើងនឹងចាប់ផ្តើមបើកដំណើរការឲ្យលក់ខុនដូរបន្តទៀតក្នុងពេលឆាប់ៗនេះ។ សម្រាប់ពាណិជ្ជករដែលចង់ក្លាយជាម្ចាស់ផ្ទះពាណិជ្ជកម្មពេលនេះគឺជាឱកាសមាសដែលគម្រោងនេះគឺជាគម្រោងល្អបំផុតសម្រាប់ការវិនិយោគក៏ដូចជាធ្វើពាណិជ្ជកម្ម។

តាមការឲ្យដឹងរបស់នាយកទីផ្សារ និងផ្នែកលក់ក្រុមហ៊ុន The River បានឲ្យដឹងថាក្រៅពីគុណភាពសំណង់ល្អដែលសាងសង់ប្រើប្រាស់តែឧបករណ៍និងគ្រឿងបរិក្ខារសំណង់ល្អៗក្រុមហ៊ុនក៏បានផ្តល់ជម្រើសក្នុងការបង់ប្រាក់ទៅតាមលទ្ធភាពរបស់អតិថិជនរួមទាំងផ្តល់ជូននូវឱកាសឈ្នះរថយន្តដ៏ប្រណិត Luxes ឆ្នាំ ២០១៦ មួយគ្រឿងសម្រាប់ឆ្នោត ២សន្លឹក។ អតិថិជនដែលពុំបាន Luxes ក្នុងចំណោម ២០សន្លឹកនោះក្រុមហ៊ុននឹងផ្តល់ជូនរង្វាន់លួងចិត្តនូវពេជ្រមួយគ្រាប់ទំងន់៤លី។

លោកនាយកទីផ្សារបានបន្តថាសម្រាប់ខុនដូរវិញគឺនឹងត្រូវផ្តល់ជូនអតិថិជននូវតម្លៃដ៏ពិសេសសម្រាប់ការបើកដំណើរការនៃការលក់បីខែដំបូង។ តម្លៃខុនដូររបស់ Center City Takmao នឹងត្រូវតម្លើងថ្លៃ ៣ភាគរយ រៀងរាល់ ៣ខែ បន្ទាប់ពីថ្ងៃដាក់ដំណើរការលក់ជាផ្លូវការ។

ខុនដូរ Center City Takmao នឹងសាងសង់កម្ពស់២៧ជាន់ជាអគារភ្លោះមានរចនានូវប្រាសាទនៅខាងលើអគារនីមួយៗដែលអាចបញ្ជាក់អំពីបេះដូង Landmark របស់ទីក្រុងតាខៅ្ម។

ផ្សារទំនើបរបស់គម្រោង Center City Takmao នឹងត្រូវសាងសង់ស្របពេលជាមួយការសាងសង់ខុនដូរផងដែរ។ ពេលគម្រោងនេះសាងសង់ហើយជាស្ថាពរពាណិជ្ជករ និងប្រជាពលរដ្ឋក្រុងតាខៅ្មទាំងមូលនឹងមានមោទនភាព និងរីករាយជាមួយផ្ទះ និងអគារពាណិជ្ជកម្មផ្សារទំនើប និងខុនដូរកម្ពស់ ២៧ជាន់ ដែលក្នុងគម្រោងនឹងធ្វើឲ្យទីតាំងនេះមានភាពរស់រវើកទាំងមុខរបរពាណិជ្ជម្ម និងការរស់នៅក្នុងភាពស៊ីវីល័យ។ តាមការបញ្ជាក់របស់ក្រុមហ៊ុនបានឲ្យដឹងថាការសាងសង់គម្រោងគឺដាច់ខាតត្រូវឲ្យរួចរាល់ជាស្ថាពរតាមកាលកំណត់។ ដើម្បីឲ្យអតិថិជនជឿជាក់កាន់តែច្បាស់ក្រុមហ៊ុនបានដាក់ពេលវេលាកំណត់នៃការសាងសង់លើនាឡិការាប់ថយក្រោយ Countdown នៅទីតាំងសាងសង់របស់គម្រោងដែលអតិថិជនអាចដឹងពីថិរវេលានៃការសាងសង់ និងកាលកំណត់ពេលនៃការសាងសង់ទាំងមូល។

គួរបញ្ជាក់ថាគម្រោង Center City Takmao គឺកំពុងដំណើរការយ៉ាងសកម្មហើយរំពឹងទុកនឹងរួចរាល់ជាស្ថាពរតាមការកំណត់ដែលបានគ្រោងទុក។

- Video Advertisement -