ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ តើកម្ពុជាទទួលបានអ្វីខ្លះ?

កម្ពុជា និងចិន បានចាប់ដៃគ្នាអស់រយៈពេលជាយូរមកហើយ ទំនាក់ទំនងមួយនេះរីកដុះដាលរឹតឆាប់រហ័សនៅពេលដែលគម្រោងខ្សែក្រវាត់និងផ្លូវ (BRI) បានឈានជើងចូលមកកាន់កាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្តើមមានទំនាក់ទំនងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា។

ដំបូងគឺផ្តើមចេញពីការអភិវឌ្ឍកាស៊ីណូ ដែលរីកលូតលាស់ដូចផ្សិត បានបង្កើតរំហូរដើមទុនហិរញ្ញវត្ថុដ៏សន្ធឹកសន្ធាប់ពីចិនដីគោកដែលមកលេងល្បែងលាងលុយកខ្វក់។ បើយោងតាមការវិភាគរបស់លោក Chris Devonshire-Ellis ក្នុងគេហទំព័រ aseanbriefing

តែទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជា ក៏នៅតែអាចគ្រប់គ្រងបានយ៉ាងល្អដោយបានរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នឡើងវិញ ដោយរុញច្រានទុនវិនិយោគទាំងអស់នោះចាក់បញ្ជូលទៅក្នុងវិស័យផលិតកម្ម កសិ-ឧស្សាហ៍កម្ម ការលក់រាយ ការអប់រំ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ទាំងអស់នេះគឺសុទ្ធសឹងជាការពិតមួយដែរគ្រប់គ្នាក៏ទទួលស្គាល់រួចមកហើយថា វាគឺជារំហូរហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនមក។​ ជាក់ស្តែងក្នុងអំឡុងឆ្នាំ ២០១២-២០១៧ ចិនបានវិនិយោគជាង ១៥ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ១១ពាន់លានដុល្លារអាមេរិក ត្រូវបានវិនិយោគក្នុងវិស័យថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា រួមមានផ្លូវថ្នល់ ផ្លូវល្បឿនលឿន កំពង់ផែ និងព្រលានយន្តហោះផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ aseanbriefing

កម្ពុជាទទួលបានគម្រោងផ្លូវល្បឿនលឿនដំបូងបង្អស់តម្លៃជាង ២ពាន់លានដុល្លារអាមេរិក ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយក្រុងព្រះសីហនុ ដោយគម្រោងវិនិយោគនេះនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងក្នុងខែកញ្ញា ខាងមុខនេះ។ (អានបន្ថែម)

ឆ្នាំ២០២០ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយតម្លៃប្រមាណ ១៥០០លានដុល្លារ បានលេចជារូបរាងឡើងនៅក្នុងខេត្តកណ្តាល ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ (អានបន្ថែម)

នៅឆ្នាំដដែល ក៏មានគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) តម្លៃប្រមាណ ៩០០លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតា ទៀតផង។ (អានបន្ថែម)

ជាបន្តបន្ទាប់គម្រោងអាកាសយានដ្ឋានដ៏ថ្មីស្រឡាងមួយទៀតតម្លៃ ៣៥០លានដុល្លារអាមេរិក ត្រូវបានសាងសង់ឡើងនៅរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង។ (អានបន្ថែម)

ក្នុង​ឆ្នាំ​២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន​សម្រេច​បាន ​១១,២​ពាន់​លាន​ដុល្លារ​ បន្ថែមទៀត។ ក្នុងនោះដែរ មានសហគ្រាស ១៧០ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបង្កើតការងារជិត ៣០០០០កន្លែង ជូនពលរដ្ឋក្នុងតំបន់។

ក្រៅពីគម្រោងធំៗខាងលើ នៅមានការវិនិយោគតូច ធំ និងមធ្យមជាច្រើនទៀតបានហូរចូលមកជាហូរហែរ មានដូចជា សែលកាត (ខេមបូឌា), Xiaomi, ក្រុមហ៊ុន Alibaba, Tencent, Inbound FDI ។ល។

ថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទកម្ពុជា ក៏បានលើកឡើងថា៖  «ខ្សែក្រវាត់ និងផ្លូវ» បានបង្កើនសមត្ថភាពក្នុងការផលិត និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ពិសេសធ្វើឲ្យប្រសើរឡើង នូវវិស័យកសិ-ឧស្សាហកម្ម និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈធ្វើការអភិវឌ្ឍន៍រួមគ្នា ដោយប្រើប្រាស់ សក្តានុពលនៃការអភិវឌ្ឍន៍ឲ្យអស់ពីលទ្ធភាព និងពង្រីកទំហំទីផ្សារផលិតផលកសិកម្ម សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទំាងពីរ។

ឯកឧត្តមបន្ត៖ «ក្នុងរយៈពេល៣ឆ្នាំ ៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ ៦ខែ ដើមឆ្នាំ២០២២ កន្លងមកនេះផលិតផលកសិកម្ម សម្រេចបានទំហំជាង ២.៤ លានតោន ដែលក្នុងនោះ មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្ម ចំនួន២៤មុខផ្សេងទៀត ដែលគិតជាទឹកប្រាក់តម្លៃ ១៩៤២លានដុល្លារអាមេរិក»។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]