ខួប ២៥ឆ្នាំ នៃភាពរីកចម្រើន និងទំនុកចិត្តកាន់តែរឹងមាំ របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល
អត្ថបទផ្សព្វផ្សាយ
កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅកម្ពុជា បានប្រារព្ធខួបគម្រប់២៥ឆ្នាំរបស់ខ្លួនជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់ និងអតិថិជនរបស់ខ្លួននៅទូទាំងប្រទេសផងដែរ។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ។
ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីប្រម៉ូសិនពិសេស និងអំណោយអនុស្សាវរីយ៍ជាច្រើនទៀតជូនដល់អតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួនដើម្បីជាការថ្លែងអំណរគុណ សម្រាប់កិច្ចសហការល្អ ក៏ដូចជាការជឿជាក់ គាំទ្ររាល់ផលិតផលមានគុណភាពខ្ពស់របស់ក្រុមហ៊ុនកន្លងមក។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចង់សបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនអាចឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារជាង ២ ទសវត្សនេះ ព្រោះតែមានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជនគ្រប់មជ្ឈដ្ឋាន និងមានដៃគូអាជីវកម្មល្អផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានកកើតឡើងក្នុងឆ្នាំ១៩៩៧ ជាសិប្បកម្មកិនស័ង្កសីលក្ខណៈគ្រួសារ ហើយដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយឈរលើគុណតម្លៃស្នូលទាំង ៣ របស់ក្រុមហ៊ុន គឺភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត បានធ្វើអោយក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក្លាយជាក្រុមហ៊ុនធំជាងគេលំដាប់ថ្នាក់លេខ១ លើវិស័យឧស្សាហកម្មដែកក្នុងប្រទេសកម្ពុជា។
ម៉ាកសញ្ញា ISI ត្រូវបានទទួលស្គាល់ថាជាផលិតផលគុណភាពលេខ១នៅលើទីផ្សារកម្ពុជា ដែលផលិតផលទាំងនោះរួមមាន ដែកទីប-ស អាយ.អេស.អាយ ស័ង្កសី ISI ផាម ដែកសរសៃ ISI ប្រព័ន្ធគ្រោងដំបូលដែក PALM TRUSS ផ្ទះមេគង្គ ដែក C , Z និងDeck អាយ.អេស.អាយ ជាដើម ។
ព័ត៌មានបន្ថែម សូមទាក់ទង៖ លោក សុខ សុខា
តាមរយៈទូរសព្ទលេខ 015 777 919 និង អ៊ីម៉ែល sokha.sok@isisteel.com.kh
ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬគេហទំព័រហ្វេកប៊ុក ISI STEEL
សូមចុច link ដើម្បីសទ្សនា Video: https://www.youtube.com/watch?v=Izosis5l6wA


- Video Advertisement -