គណៈកម្មការទន្លេមេគង្គពន្យារការពិភាក្សាគម្រោងវារីអគ្គិសនីចំនួន ០២ របស់ឡាវ

គណៈកម្មការទន្លេមេគង្គ សម្រច​ពន្យារការ​ពិភាក្សាលើគម្រោ​ងវារីអគ្គិសនីចំនួន ០២ ​របស់​ឡាវ​ លើដងទន្លេមេគង្គ​ ដោយសារ​មាន​ការ​សម្ដែង​ការ​ព្រួយ​បារម្ភ​ផលប៉ះពាល់​លើ​វិស័យ​បរិស្ថាន​ពី​សំណាក់​ប្រទេស កម្ពុជា​ ថៃ វៀត​ណាម និង​បណ្ដាប្រទេស​ផ្សេងៗទៀត​ ដែល​ស្ថិត​នៅ​ជុំវិញ​ដង​ទន្លេមេគង្គ។ ​នេះ​បើយោង​ទៅ​តាម​សេចក្ដីប្រកាស​របស់​គណៈកម្មការទន្លេមេគង្គកាល​ពីថ្ងៃទី ០៥ មិថុនា​ ២០២០​ កន្លងទៅ។

គម្រោងវារីអគ្គិសនីទី០១ គឺ​គម្រោង​វារីអគ្គីសនី​ហ្លួងព្រះបាំង (Luang Prabang)​​មានអានុភាព ១.៤៦០ មេហ្គាវ៉ាត់ ដែល​រដ្ឋាភិបាល​ឡាវ​ដាក់​ស្នើ​សុំការ​សាងសង់​លើ​ដង​ទន្លេមេគង្គ​ ផ្នែក​ខាង​ជើង​នៃ​ខេត្ត​ហ្លួងព្រះបាំង (Luang Prabang) ត្រូវ​ពន្យារ​កាលបរិច្ឆេទទៅ​ថ្ងៃ​ទី​ ៣០​ មិថុនា ២០២​០ វិញ។​

“ដោយសារតែការព្រួយបារម្ភ និងសំណូមពរដែលលើកឡើងដោយប្រទេសកម្ពុជាថៃ និងប្រទេសវៀតណាម និងភាគីពាក់ព័ន្ធមេគង្គដទៃទៀត និងដោយមានការព្រមព្រៀងពីប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទនៃ “ដំណើរការពិគ្រោះយោបល់ជាមុន” សម្រាប់គម្រោងហ្លួងព្រះបាង រហូតដល់ថ្ងៃទី ៣០ ខែមិថុនាវិញ” ។ ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Somkiat Prajamwong ប្រធានគណៈកម្មការ MRC JC សម្រាប់ឆ្នាំ ២០២០។

គម្រោងវារីអគ្គិសនីហ្លួងព្រះបាំងនេះ គឺជាគម្រោងទី ៥ ដែលរដ្ឋាភិបាលឡាវបានដាក់ស្នើ ឱ្យដំណើរការពិគ្រោះយោបល់ជាមុន ដែលជាដំណើរការមួយរបស់គណៈកម្មការទន្លេមេគង្គ កាលពីខែកក្កដាឆ្នាំមុន។ ដំណើរការនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី ៧ ខែមេសា ប៉ុន្តែដោយសារតែជំងឺរាតត្បាត Covid-19 ស្ថាប័នអភិបាលកិច្ចរបស់ MRC អាចជួបគ្នាបាននៅថ្ងៃទី ៤ ខែមិថុនាវិញ។

គម្រោងនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនហ្លួងព្រះបាងផៅវ័រលីមីតធីត ដែលជាក្រុមហ៊ុនបង្កើតឡើងដោយរដ្ឋាភិបាលឡាវ និងសាជីវកម្មថាមពលផែវៀតណាម ក្រោមអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០៧។

​ចំណែកគម្រោងវារីអគ្គិសនីទី០២ ដែលត្រូវបានពន្យារដំណើរការវាយតម្លៃនេះ រហូតទៅដល់ក្រោយគម្រោងហ្លួងព្រះបាំងទៀតនោះ គឺគម្រោងសាណាក់ខាំ ( Sanakham project ) ដែលមានអានុភាព ៦៨៤ មេហ្កាវ៉ាត់។  សាណាក់ខាំ គឺជាគម្រោងទី ៦ ដែលត្រូវបានដាក់ឱ្យដំណើរការពិគ្រោះយោបល់មុនរបស់គណៈកម្មការទន្លេមេគង្គ។ គម្រោងនេះ ស្ថិតនៅចម្ងាយ ១៥៥ គីឡូម៉ែត្រខាងជើងរដ្ឋធានីវៀងចន្ទន៍ មានតម្លៃប្រមាណ ២,០៧៣ ពាន់លានដុល្លារ វិនិយោគដោយក្រុមហ៊ុនវារីអគ្គិសនីដាតាង សាណាក់ខាំ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពលដាតាងអន្តរជាតិ របស់ប្រទេសចិន។

ការ​សម្រច​នេះ​ធ្វើ​ឡើង ក្រោយពេលដែលប្រទេសឡាវបានបើកទំនប់ថ្មីចំនួន ២ បន្ថែមទៀត ដែលត្រូវបានក្រុមអ្នកបរិស្ថានបានព្រមានថា នឹងបង្កអន្តរាយដល់ជលផល និងការធ្វើកសិកម្មតាមបណ្តោយទន្លេមេគង្គក្រោម លាតសន្ធឹងលើផ្ទៃដីប្រមាណ ២ ៣៩០ គីឡូម៉ែត្រ។

គួរបញ្ជាក់​ផង​ដែរ ប្រទេសកម្ពុជាក៏ទើបនឹងប្រកាសព្យួរទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គរហូត​ដល់​ឆ្នាំ ​២០៣០ ដោយ​ងាក​ទៅរកប្រភពថាមពលពីធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យជំនួសវិញ៕

(អាន​បន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]