គម្រោងដាក់ឱ្យដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបងឈានដល់ការបោះបង្គោលហើយ

គម្រោងកែលម្អ ជួសជុល និងដាក់ឱ្យដំណើរការឡើងវិញនៃព្រលានយន្តហោះបាត់ដំបង បច្ចុប្បន្នឈានចូលដំណាក់កាលបោះបង្គោលហើយ បន្ទាប់ពីបានបិទដំណើរការអស់រយៈពេលយ៉ាងយូរ។ នេះបើយោងតាមជំនួបពិភាក្សារវាងថ្នាក់ដឹកនាំខេត្តបាត់ដំបង និងប្រតិភូររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីសប្តាហ៍មុន។

ឯកឧត្តម តិក សាលី អនុរដ្ឋលេខាធិការអាកាសចរស៊ីវិល បានណែនាំដល់រដ្ឋបាលខេត្តថា ត្រូវធ្វើការដាំបង្គោលកំណត់ព្រំដី ការចុះបញ្ជីកម្មសិទ្ធិដីធ្លីព្រលានយន្តហោះបាត់ដំបង(ព្រលានយន្តហោះវាលបែកចាន) ទៅតាមនិតីវិធីរបស់មន្ត្រីជំនាញផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីត្រូវបានបិទដំណើរការយូរមកហើយ គឺតាំងពីឆ្នាំ ១៩៩១ មក ការស្ដារ និងបើកព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញនេះ ជាផ្នែកមួយកញ្ចប់ថវិកាជាង ៣ លានដុល្លារសម្រាប់ការសាងសង់ ពង្រីក និង កែលម្អព្រលានយន្តហោះទាំងអស់នៅកម្ពុជាពីឆ្នាំ ២០១៥ – ២០២៣ ។(អានបន្ថែម)

- Video Advertisement -