គម្រោងថាមពលដើរដោយខ្យល់នៅមណ្ឌលគីរី ស្ថិតក្នុងដំណាក់កាលសិក្សា តែរំពឹងបញ្ចប់ឆាប់ៗ

គម្រោងសិក្សារោងចក្រថាមពលខ្យល់ដើរដោយកម្លាំងខ្យល់អនុភាព ១០០មេហ្គាវ៉ាត នៅខេត្តមណ្ឌលគីរី នៅតែបន្ត ដោយរំពឹងថានឹងបញ្ចប់នៅពេលឆាប់ៗខាងមុខ។ នេះបើយោងតាម ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពលនៃក្រសួងរ៉ែ និងថាមពល។

គម្រោងនេះវិនិយោគដោយក្រុមហ៊ុន Xinglan Maritime Energy Co., Ltd ក្នុងទឹកប្រាក់ ២០០ដុល្លារ ដោយក្រុមហ៊ុនទទួលបានការអនុញ្ញាតពីក្រសួងតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩ មកម្ល៉េះ។

ជុំវិញបច្ចុប្បន្នភាពនៃគម្រោងនេះ ឯកឧត្តម វិកទ័រ ហ្សូណា បានឱ្យដឹងថា ក្រុមហ៊ុនកំពុងបន្តការសិក្សា ដោយមិនអាចប្រាប់បានថានឹងបញ្ចប់នៅពេលណាបានទេ តែគិតថាក្នុងពេលឆាប់ៗនេះ។

ឯកឧត្តម ថ្លែងថា៖ «នៅពេលការសិក្សាសមិទ្ធិលទ្ធភាពបញ្ចប់ហើយ ក្រុមហ៊ុននឹងបន្តយកមកចរចាតម្លៃជាមួយរដ្ឋបន្ត»។

គួរបញ្ជាក់ថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd. គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Maritime Group ជាមួយក្រុមហ៊ុនដ៏ធំលើវិស័យថាមពលកកើតជាថ្មីមកពីប្រទេសចិន Xinglan Group។

ក្រៅពីគម្រោងនេះ កម្ពុជាក៏មានគម្រោងថាមពលដើរដោយកម្លាំងខ្យល់មួយទៀតនៅខេត្តកំពត របស់ក្រុមហ៊ុន The Blue Circle ដែលពេលនេះជាប់គាំងនៅដំណាក់កាលចរចាថ្លៃ មិនទាន់បានសាងសង់នៅហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]