គម្រោងពង្រីកគុណភាពផ្លូវជាតិលេខ៤១ ក្រោមហិរញ្ញប្បទានរបស់ចិន នឹងអនុវត្តពេលឆាប់ៗនេះ

ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ទទួលបានសិទ្ធដេញថ្លៃលើគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៤១ តភ្ជាប់រវាងផ្លូវជាតិលេខ៤ និងខេត្តកំពត។​

យោងតាមមន្ទីរក្រសួងសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋប្រជាមានិតចិន។​ ក្រុមហ៊ុន CRBC ជាក្រុមហ៊ុនដេញថ្លៃសម្រាប់ការសាងសង់លើគម្រោងនេះ។​

មន្ទីរសាធារណការខេត្តលើកឡើងថា ដោយសារស្ថានភាពកំណាត់ផ្លូវជាតិលេខ៤១ រងការខូតខាត ក្រុ​មហ៊ុន CRBC នឹងធ្វើការជួសជុល ឆាប់ៗខាងមុខ ដើម្បីសម្រួលការធ្វើចរាចរឆ្លងកាត់កំណាត់ផ្លូវនេះជាបណ្តោះអាសន្ន។

មន្ទីរសាធារណការខេត្ត បញ្ជាក់ថា ​ក្រុមហ៊ុន CRBC នឹងបើកការដ្ឋាននៅពេលវេលាសមស្របខាងមុខ។​

គម្រោងនេះ ត្រូវបានប្រកាសជាផ្លូវការដោយស្ថានទូតចិន កាលអំឡុងខែមីនា ឆ្នាំ២០២២ ជាមួយនិងកំណាត់ផ្លូវ ២ខ្សែទៀត (អានបន្ថែម)

 

- Video Advertisement -