គម្រោងសាងសង់មានជាង៤ពាន់គម្រោង កើន៥០ភាគរយ នៅឆ្នាំ២០១៩

នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះយ៉ាងខ្លាំងណាស់ ជាមួយនឹងគម្រោងសាងសង់មានរហូតដល់ចំនួន ៤ ៤៤៦ គម្រោង មានកំណើន ៥៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ ខណៈទុនវិនិយោគលើវិស័យសំណង់ មានចំនួន ៩.៣ពាន់លានដុល្លារ មានកំណើន ៧៨ភាគរយ។

របាយការណ៍ប្រចាំឆ្នាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅឆ្នាំ២០១៩ សំណង់ទូទាំងប្រទេស មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន ១៨.៥លានម៉ែត្រការ៉េ កើន ៦២ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលគម្រោងសំណង់មានផ្ទៃក្រឡា ១១.៤លានម៉ែត្រការ៉េ។

របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ ២០១៩នេះ គម្រោងអគារខ្ពស់ៗនៅកម្ពុជា ចាប់ពី៥ជាន់ឡើង មានចំនួន ៤៣៦អគារ នៅក្នុងខេត្តព្រះសីហនុមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងចំនួន ២០៣អគារ។

របាយការណ៍ដដែលបង្ហាញថា អគារចាប់ពី៣០ជាន់ ទៅ ៣៩ជាន់ មានចំនួន ២៣អគារ និងអគារចាប់ពី៤០ជាន់ ឡើងទៅមានចំនួន១៣អគារ។

ដោយឡែក សំណង់លំនៅឋាននៅកម្ពុជា ក្នុងឆ្នាំ២០១៩ មានចំនួន ៣ ៧៣២ គម្រោងមានផ្ទៃក្រឡា មានទុនវិនិយោគ ៣ ពាន់លានដុល្លារ។

សំណង់សណ្ឋាគារ នៅទូទាំងប្រទេសមាន ចំនួន ៦៦គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥៨៦លានដុល្លារ។ សំណង់អគារ ពាណិជ្ជកម្មនៅទូទាំងប្រទេសមានចំនួន ៣១២គម្រោង ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣,៥ ពាន់លានដុល្លារ។

សម្រាប់សំណង់អគាររោងចក្រនៅទូទាំងប្រទេស ក្នុងឆ្នាំ២០១៩នេះ មានចំនួន ១២១គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១,១ ពាន់លានដុល្លារ។

គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៤៨ ០០៤ គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៥១ ពានលានដុល្លារ។

គួរបញ្ជាក់ថា គម្រោងសាងសង់មានចំនួន ២ ៨៦៧ គម្រោង មានទុនវិនិយោគសរុប ៥.២ ពាន់លានដុល្លារ នៅឆ្នាំ២០១៨៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]