គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ ថ្មីមួយទៀត នៅបាត់ដំបង នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំនេះ

ក្រុងបាត់ដំបងប៉ែកខាងលិច នឹងមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំថ្មីមួយទៀត ដែលមានសមត្ថភាពចម្រោះទឹកដល់ទៅ ១២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយការដ្ឋានគ្រោងនឹងចាប់ផ្តើមដំណើរការអនុវត្តក្នុងឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅត្រើយខាងកើត ដែលបច្ចុប្បន្នកំពុងសាងសង់ មកទល់ពេលនេះ សម្រេចបានប្រមាណ ៥% ហើយ។ នេះបើយោងតាមមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កាលថ្ងៃទី១៥ ខែមិថុនា។

លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា គម្រោងត្រើយខាងកើតដែលកំពុងសាងសង់នេះ គ្របដណ្តប់លើផ្ទៃដីជិត១០ហិកតា ត្រើយខាងកើតស្ទឹងសង្កែ ហើយមានសមត្ថភាពអាចសម្អាតទឹកកខ្វក់ជាង ៨ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ហើយទឹកនេះអាចយកទឹកទៅប្រើប្រាស់លើការស្រោចស្រពដំណាំបានផងដែរ ។

តាមផែនការគម្រោងនេះនឹងត្រូវអនុវត្តរយៈពេល ៣ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តតាំងពីអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងមកម្លេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]