ចិន(ក្វាងទុង-ហុងកុង-ម៉ាកាវ) ចង់មកវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា

វិនិយោគិនចិន មកពីសហព័ន្ធតំបន់ឈូងសមុទ្រ ក្វាងទុង ហុងកុង ម៉ាកាវ ចាប់អារម្មណ៍ជាខ្លាំងលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចបៃតង និងវិស័យសំខាន់ៗមួយចំនួនទៀតនៅកម្ពុជា។

នេះបើតាមការលើកឡើងរបស់លោក​បណ្ឌិត Jonathan KS Choi ប្រធាន​សហព័ន្ធតំបន់ឈូងសមុទ្រពិសេស ក្នុងពីធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នារវាងលោកបណ្ឌិត និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា អនុស្សរណនៃការយោគយល់គ្នាខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិ​ក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទំនាក់ទំនងធុរកិច្ចរវាងតំបន់ឈូងសមុទ្រពិសេស និងកម្ពុជា។

នាឱកាសនោះ ភាគីចិនក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគចម្រុះនៅកម្ពុជា ជាពិសេសផ្តោតលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង, ការដំឡើងរថយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសាកថ្ម, ដំណោះស្រាយរក្សាថាមពល, ការកែច្នៃសំណល់ទៅជាថាមពល, ការប្រើប្រាស់បច្ចេកវិទ្យា 5G សម្រាប់ការទំនាក់ទំនងរួមបញ្ចូលគ្នា, បច្ចេកវិទ្យារូបភាពផ្កាយរណប និងអវកាសជាដើម។

អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុនចិនទាំងនេះចង់មករួមចំណែកជួយដល់កម្ពុជាសម្រេចគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក រួមទាំងការអភិវឌ្ឍព្រលានយន្តហោះឆ្លាតវៃ និងកំពង់ផែឆ្លាតវៃជាដើម។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ហែម វណ្ណឌី ក៏បានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចបៃតង ដែលនឹងរួមបញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ និងការផលិតរថយន្តអគ្គិស ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់ និងស្នើឱ្យចិនសិក្សាបន្ថែមពីឱកាសវិនិយោគលើវិស័យមជ្ឈមណ្ឌល​ភ័ស្តុភារកម្មនៅក្នុងសេដ្ឋកិច្ចកម្ពុជាថែមទៀតផង។

គួរបញ្ជាក់ថា តំបន់ឈូងសមុទ្រពិសេស ក្វាងទុង ហុងកុង ម៉ាកាវ មានប្រជាជនជាង ៨៦ លាននាក់ និងមានផលិតផលក្នុងស្រុកសរុបជាង ២ទ្រីលានដុល្លារ ហើយតំបន់នេះ ជាច្រករបៀងបច្ចេកវិទ្យាទៅកាន់ពិភពលោកដែលបាន និងកំពុងជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]