ចិនគ្រោងសង់មណ្ឌលចត្តាឡីស័កខ្នាតធំដើម្បីទប់នឹងកូវីដបំប្លែងថ្មី និងបង្ការវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

ចិនគ្រោងនឹងសាងសង់មណ្ឌលចត្តាឡីស័កខ្នាតធំ នៅទីក្រុងពាណិជ្ជកម្មក្វាងចូវ ដើម្បីដាក់អ្នកដំណើរទាំងក្នុងស្រុក និងក្រៅស្រុកដែលចូលមកក្នុងខេត្ត ដើម្បីការពារមេរោគកូវីដបំប្លែងថ្មីដែលកំពុងដែរផ្ទុះខ្លាំង ព្រោះការធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឬមិនតឹងរឹងគ្រប់គ្រាន់សម្រាប់មេរោគបំប្លែងថ្មីនេះទេ។

នេះបើយោងតាមអ្នកជំនាញផ្នែកជំងឺឆ្លង លោក Zhong Nanshan តាមរយៈសារព័ត៌មាន South China Morning Post កាលថ្ងៃសុក្រកន្លងទៅនេះ។

មណ្ឌលចត្តាឡីស័កអន្តរជាតិខ្នាតធំនេះនឹងមានផ្ទៃក្រឡាសរុប ២៥០ ០០០ ម៉ែត្រការ៉ ដែលនឹងមានបន្ទប់សរុប ៥០០០ បន្ទប់ ជាបន្ទប់ដាច់ដោយឡែកពីគ្នា ដើម្បីការពារអនាម័យរបស់អ្នកដំណើរដែលមកពីតំបន់ហានិភ័យខ្ពស់។

លោក Zhong បានឱ្យដឹងថា គម្រោងសង់មណ្ឌលចត្តាឡីស័កដ៏ធំនេះ ទីមួយដើម្បីការពារមេរោគកូវីដបំប្លែងថ្មីដែលកាចសាហាវផង និងទី២ គឺដើម្បីការពារមិនឱ្យការឆ្លងទ្រង់ទ្រាយធំនៅពេលអនាគតដែលជាការបង្អាក់ចរន្តសេដ្ឋកិច្ចមួយយ៉ាងធ្ងន់ធ្ងរ។

លោកបន្តថា ការសង់មណ្ឌលចត្តាឡីស័កខ្នាតធំនេះ មិនត្រឹមតែធ្វើឡើងនៅទីក្រុងក្វាងចូវនោះ តែនឹងធ្វើឡើងនៅទីក្រុងពាណិជ្ជកម្មធំៗទាំងអស់នៅប្រទេសចិន ដូចជា សិនជិនជាដើម ព្រោះការបើទីក្រុងទាំងនោះ ឆ្លងទ្រង់ទ្រាយធំ ចរន្តសេដ្ឋកិច្ចនឹងមានបញ្ហា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផល […]

រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើ […]

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច

ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវ […]

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បា […]

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រង […]

កម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះ […]