ចិននឹងឈប់ផ្តល់កម្ចីលើការវិនិយោគគម្រោងថាមពលដុតធ្យូងថ្មនៅក្រៅប្រទេស

ប្រទេសចិន បានសន្យាថានឹងបញ្ឈប់ផ្តល់ហិរញ្ញប្បទានទៅលើគម្រោងវិនិយោគរោងចក្រថាមពលធ្យូងថ្មនៅក្រៅប្រទេស ដោយងាកទៅគាំទ្រខ្លាំងលើគម្រោងថាមពលបៃតង និងបញ្ចេញឧស្ម័នកាបូនតិច។

ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង លើកឡើងថា ប្រទេសចិននឹងបង្កើនការគាំទ្រប្រទេសកំពុងអភវិឌ្ឍន៍ ក្នុងការអភិវឌ្ឍថាមពលបៃតង និងបញ្ចេញកាបូនតិច និងមិនកសាងគម្រោងថាមពលដុតធ្យូងថ្មនៅក្រៅប្រទេសទៀតឡើយ។

សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសចិន បានស្ថិតនៅក្រោមសម្ពាធអន្តរជាតិដើម្បីបញ្ចប់ការផ្តល់ហិរញ្ញប្បទានលើរោងចក្រធ្យូងថ្មនៅក្រៅប្រទេស ដែលជាផ្នែកមួយនៃកញ្ចប់ធ្វើបច្ចុប្បន្នភាពនៃការសន្យាអាកាសធាតុជាតិ។

ប្រភពដដែលលើកឡើងថា ការសន្យាចុងក្រោយរបស់ចិន នឹងប៉ះពាល់ដល់ប្រទេសដែលមានចំណូលទាបនិងមធ្យមជាច្រើន ជាមួយនឹងទុនវិនិយោគសរុបជាង ៥០ពាន់លានដុល្លារ ដូចជា បង់ក្លាដែស ហ្សីមបាវេ ឥណ្ឌូនេស៊ី វៀតណាម និងអាហ្វ្រិកខាងត្បូង ដែលកំពុងពឹងផ្អែកលើថាមពលធ្យូងថ្មតម្លៃទាបដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ងាកមកកម្ពុជាវិញ បច្ចុប្បន្នមានរោងចក្រថាមពលដើរដោយធ្យូងថ្មដែលមានស្រាប់ចំនួន ២ ដែលអាចបង្កើតថាមពលបាន ៧៤០មេហ្កាវ៉ាត់ដល់បណ្តាញអគ្គិសនី។ រោងចក្រថាមពលទាំងនេះមានទីតាំងស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ (អានបន្ថែម)

បន្ថែមពីលើនេះ គម្រោងរោងចក្រថាមពលធ្យូងថ្ម ចំនួន ៣ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រួមមាន រោងចក្រ ៧០០មេហ្កាវ៉ាត់របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅខេត្តកោះកុង រោងចក្រ ៧០០ មេហ្កាវ៉ាត់ នៅស្ទឹងហាវរបស់ក្រុមហ៊ុន CIIDG និងងរោងចក្រអនុភាព ២៦៥ មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Han Seng Coal Mines Co Ltd នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

គម្រោងទាំងបីនេះ ទទួលបានការអនុម័តពីរដ្ឋាភិបាលកាលពីឆ្នាំ ២០២០ ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងកាលពីពេលថ្មីៗនេះថា កម្ពុជានឹងនៅបន្តពឹងផ្អែកប្រភពថាមពលបានមកពីហ្វូស៊ីល-ឥន្ទនៈ និងធ្យូងថ្ម ដូច្នេះហើយកម្ពុជា ទាមទារឱ្យមានការវិនិយោគលើបច្ចេកវិទ្យាដែលអាចបញ្ចេញកាបូនតិច៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]