ចិននឹងសង់រោងចក្រនុយក្លេអ៊ែរ មិនប្រើទឹក ក្នុងពេលឆាប់ៗនេះ

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសចិន បានបង្ហាញពីគម្រោងបង្កើតរ៉េអាក់ទ័ររោងចក្រថាមពលនុយក្លេអ៊ែរ ដោយមិនចាំបាច់ប្រើទឹកសម្រាប់ស្អំបញ្ចុះកំដៅ ដំបូងបង្អស់លើពិភពលោក។ នេះចាត់ទុកថា ជាការបោះជំហានថ្មីមួយទៀត នៃវិស័យថាមពលចិន ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងលើការដុតធ្យូងថ្ម។

បើយោងតាមកាសែត South China Morning Post គម្រោងនេះមានឈ្មោះថា Thorium Molten Salt Reactor ដែលបានចាប់ផ្តួចផ្តើមតាំងពីឆ្នាំ២០១១ មកម្ល៉េះ។

បច្ចុប្បន្ន ក្រុមការងារកំពុងស្ថិតក្នុងដំណាក់កាលដំឡើងម៉ាស៊ីនរ៉េអាក់ទ័រគំរូ ដែលមានអនុភាពថាមពល ២មេហ្គាវ៉ាត ដោយគ្រោងនឹងបញ្ចប់នៅខែសីហា ខាងមុខនេះ។

ការស្រាវជ្រាវថ្មី គឺប្រើសារធាតុម្យ៉ាងហៅថា អំបិល Thorium Molten ជំនួសអោយការប្រើប្រាស់សារធាតុ អ៊ុយរ៉ាញ៉ូម ឬផ្លូតូញ៉ូម (uranium or plutonium) ដែលធ្វើឱ្យរ៉េអាក់ទ័រអាចមានកម្តៅក្តៅរហូតដល់ ១០០០ អង្សារ។

ដោយសារម៉ាស៊ីនរ៉េអាក់ទ័រនេះ មិនត្រូវការទឹកដើម្បីស្អំ ដូច្នេះវាមិនចាំបាច់កសាងនៅជិតប្រភពទឹកនោះទេ។ នេះជាការបើកឱកាសថ្មីមួយទៀតសម្រាប់ចិនក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរនៅលើសមុទ្រខ្សាច់ ឬ តំបន់ខ្ពង់រាបហួតហែង នៅភាគកណ្តាល និងភាគខាងលិចនៃប្រទេស។

គួរបញ្ជាក់ថា បើរ៉េអាក់ទ័រគំរូដើរដោយរលូន ការដាក់ឱ្យដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរ អនុភាព ១០០មេហ្គាវ៉ាត គឺគ្រោងធ្វើនៅឆ្នាំ២០៣០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]