ចិនរំពឹងថាទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញ ក្នុងឆ្នាំ២០២៣

ចាប់ពីឆមាសទី២ឆ្នាំ២០២១ ចរន្តទិញលក់អចលនទ្រព្យក្នុងប្រទេសចិនបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្ខំឱ្យអ្នកអភិវឌ្ឍប្រឈមបញ្ហាសាច់ប្រាក់ និងមិនអាចទូទាត់តុល្យការសាច់ប្រាក់បាន។

អ្នកជំនាញរំពឹងថា ទីផ្សារអចលនទ្រព្យនឹងមានស្ថិរភាពងើបឡើងមកវិញក្នុងឆ្នាំ២០២៣នេះ។

យោងតាមសារព័ត៌មាន Global Times បានស្រង់ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា ការវិនិយោគលើអចលនទ្រព្យក្នុងឆ្នាំ២០២២ បានដាំក្បាលចុះដល់ ១០% ខណៈចរន្តការលក់អចលនទ្រព្យបានធ្លាក់ចុះរហូតដល់ ២៦,៨% បើប្រៀបធៀបនឹងឆ្នាំ២០២១។

លោក Liu ឧបនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា ប្រទេសចិនប្តេជ្ញារក្សាស្ថិរភាពនៃការរំពឹងទុក ដោយផ្តល់នូវសាច់ប្រាក់ងាយស្រួល និងសមហេតុផល ព្រមទាំងការបន្ធូរបន្ថយការរឹតបន្តឹងទាំងឡាយ ដែលបានដាក់កាលពីមុន ដើម្បីដោះស្រាយការឡើងកំដៅខ្លាំងនៅក្នុងទីផ្សារ។

លោក Zhou Maohua សេដ្ឋវិទូនៅធនាគារ Everbright បានបង្ហាញសុទិដ្ឋិនិយមថា ការលក់អចលនទ្រព្យនឹងមានស្ថិរភាពជាបណ្តើរៗ នៅក្នុងត្រីមាសទីមួយ ហើយការវិនិយោគលើអចលនទ្រព្យ នឹងមានស្ថិរភាពនៅក្នុងត្រីមាសទីពីរ  ដោយសារនៅពេលការរឹតបន្តឹងគោលនយោបាយកូវីដ១៩ត្រូវបានបន្ធូរបន្ថយ សកម្មភាពសេដ្ឋកិច្ចនឹងវិលមករកភាពធម្មតាវិញ ជាបណ្តើរៗ ដែលនឹងជំរុញកំណើនការងារ និងប្រាក់ចំណូល ដែលនាំឱ្យតម្រូវការលំនៅដ្ឋានកើនឡើងស្របជាមួយគ្នាផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]