ចំណូលសួយសារអាករពីវិស័យរ៉ែ មានជាង ២១លានដុល្លារ ឆ្នាំ២០២០

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថាចំណូលសួយសារអាករ ឬចំណូលមិនមែនពន្ធ ពីវិស័យរ៉ែ មានសរុបជាង ២១លានដុល្លារ ក្នុងឆ្នាំ២០២០ កើនឡើងប្រមាណ៥% បើធៀបនឹងឆ្នាំ ២០១៩។

ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី ២៤ ឧសភា នេះថា ចំណូលនេះបានមកពីអាជ្ញាបណ្ណរ៉ែ ថ្ម ខ្សាច់ គ្រួស និងការជីកដី។

ឯកឧត្តមបន្តថា ទោះបីចំណូលសួយសារអាករពីវិស័យរ៉ែ កើនតិចតួច ប៉ុន្តែកំណើននេះឆ្លុះបញ្ជាំងពីការងារ និងសកម្មភាពអាជីវកម្មរបស់អាជ្ញាបណ្ណប្រភេទរ៉ែនីមួយៗ។

បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់គ្រប់ប្រភេទសរុបជាង ១០០អាជ្ញាប័ណ្ណនៅទូទាំងប្រទេស ខណៈក្រសួងក៏បានផ្តល់អាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈចំនួន ៤០ នៅទូទាំងប្រទេសផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]