ឆមាសទី១-២០២២ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជិត ២០លានដុល្លារ កើន ២៩%

ឆមាសទី១ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ២០លានដុល្លារ កើនឡើងប្រមាណ ​២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហ៊ី បាវី ប្រធាន​ក្រុមប្រឹក្សា​ភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ  នៅថ្ងៃទី២៣ សីហា ២០២២។

ឯកឧត្តមបានឱ្យដឹងថា ការកើនឡើងនៃប្រាក់ចំណូលនៃកំពង់ផែស្វយ័តភ្នំពេញនេះ គឺដោយ សារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយភ័ណ្ឌកាត់ដេរ​ទៅទីផ្សារបរទេសក៏មានការកើនឡើងដែរ។

ឯកឧត្តមបន្ដថា បើគិតក្នុង ៧ ខែ ដំបូងនៃឆ្នាំនេះ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន ២,៣៩០ជើង កើនឡើង ៧៨.៣៦% បើប្រៀបធៀបរយៈពេលដូចគ្នា  រីឯ បរិមាណកុងតឺន័រ មានចំនួន ២៥ម៉ឺនធីអ៊ីយូ កើនឡើង៣៩.៧០%។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញប្រមាណ ១២លានដុល្លារ ហើយកាលពីត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័ត ភ្នំពេញ រកចំណូលបានជិត ១០លានដុល្លារ មានការកើនឡើង១៧% បើធៀបរយៈ ពេលដូចគ្នា ឆ្នាំ២០២១។ (អានបន្ថែម)

- Video Advertisement -