ឆមាសទី១-២០២៤ កម្ពុជាចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សរុប$៤៣៨លាន

ក្នុងឆមាសទី១ នៃឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួន ៤៣៨ លានដុល្លារ សម្រាប់អនុវត្ត ១៣គម្រោង/កម្មវិធីអភិវឌ្ឍន៍។​

យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហិរញ្ញប្បទានឥតសំណងចំនួន ៩គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១២៤លានដុល្លារ។ ទឹកប្រាក់នេះ មិនរាប់បញ្ជូលទឹកប្រាក់ហិរញ្ញប្បទាន ដែលដៃគូអភិវឌ្ឍន៍បានផ្តល់ទៅដល់បណ្តាគោលដៅអនុវត្តដោយផ្ទាល់ដោយមិនឆ្លងកាត់រាជរដ្ឋាភិបាលទេ។​

បើតាមប្រភពដដែល ឥណទានសម្បទានចំនួន ៤គម្រោង/កម្មវិធី មានទឹកប្រាក់សរុបចំនួនប្រមាណ ៣១៣ លានដុល្លារ ឬប្រមាណ ២៣៧លានអេសដេអ៊ែរ គឺស្មើនឹងប្រមាណ ១៣.៩៧ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ។​

យោងតាមច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ រាជរដ្ឋាភិបាលមានឥណទានវិនិយោគដោយហិរញ្ញប្បទានក្រៅប្រទេសចំនួន ៦.២០៧.៨៧៦ លានរៀល ឬសមមូលនឹង ១,៥១៥លានដុល្លារ។

ទន្ទឹមនេះ រដ្ឋបានដកសាច់ប្រាក់មកប្រើប្រាស់ក្នុងគម្រោង/កម្មវិធីអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ប្រមាណ ៤៤២លានដុល្លារ ឬស្មើនឹងប្រមាណ ២៩ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]