ឆ្នាំ២០២២ ក្រសួងចេញបណ្ណកម្មសិទ្ធិដីជាង ៣០​ម៉ឺនបណ្ណ

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់​ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៣១៥.៤៤១ បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤.៨០៤ បណ្ណ។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ដោយឡែក គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពល​រដ្ឋ​សរុប ៦.៦៦៣.៩៧៧បណ្ណ ស្មើនឹង៩៥,២% នៃក្បាលដីប៉ាន់ស្មានសរុបចំនួន ៧លានក្បាលដី។

ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចំនួន ៦.០៣៨.១២០បណ្ណ ខណៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយ​ដុំសម្រេចបាន ៦២៥.៨៥៧បណ្ណ។

មួយវិញទៀត គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបានចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិបានចំនួន ៥៤.០១៨បណ្ណ (រាជធានីភ្នំពេញចំនួន ៤៦.៥៩៥បណ្ណ ខេត្តព្រះសីហនុចំនួន ៧.៤១០បណ្ណ និងខេត្តសៀមរាបចំនួន ១៣បណ្ណ) និងចុះបញ្ជីផ្ទេរកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិចំនួន ១២.៧៥៣បណ្ណ (ខ្មែរចំនួន ៣.០៦០​បណ្ណ ជនបរទេសចំនួន ៩.២៧៤បណ្ណ និងក្រុមហ៊ុនចំនួន ៤១៩បណ្ណ)។

ចំពោះវិស័យសំណង់វិញ គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានគម្រោងសំណង់នៅទូទាំងប្រទេសចំនួន៣.៨២៧គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]