ជប៉ុនគ្រោងវិនិយោគបង្កើតរោងចក្រអគ្គិសនីឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជា

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វិនិយោគិនជប៉ុនមានផែនការចង់បង្កើតគម្រោងជាច្រើនលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា។

នេះជាការលើកឡើងរបស់ឯកឧត្ដម ម៉ាសាហ៊ីរ៉ូ មិកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៨ ធ្នូ នេះ។

លោកលើកឡើងថា៖ «ជប៉ុនមានក្រុមហ៊ុនមួយចំនួនគ្រោងបង្កើតរោងចក្រផលិតអគ្គិសនីដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជា»។

ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូនសម្ដេចតេជោនូវការគាំទ្ររបស់ជប៉ុន ធ្វើយ៉ាងណាជំរុញកំពង់ផែខេត្តព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែស្នូលរបស់ប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចបានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននានា និងអរគុណជប៉ុនចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]