ជប៉ុនជួយកម្ពុជា ៧លានដុល្លារ អនុវត្តគម្រោងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយប្រមាណ ១០០២លានយ៉េន (ស្មើនឹង ៧,២ លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងសង្គម។

នេះបើតាមការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ធ្វើឡើងរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

កន្លងមកថ្មីៗនេះដែរ រាជរដ្ឋាភិបាលជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័នក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ (អានបន្ថែម)

ដោយឡែកសម្រាប់ឥណទានសម្បទានវិញ ថ្មីៗនេះ ជប៉ុនបានផ្តល់កម្ចី សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និង​ចែកចាយ​អគ្គិសនីនៅ​រាជ​ធានី​ភ្នំពេញ​ជំហាន​ទី២ ជាកញ្ចប់ឥណទានទី៣ ដែលមានទំហំទឹកប្រាក់ជាង ៥៤លានដុល្លារ សម្រាប់​សាង​សង់​អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីតភ្ជាប់ទៅតំបន់ច្បារអំពៅ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]