ជប៉ុនជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ជាមួយកញ្ចប់ជំនួយថ្មីជាង ៤៤៦ពាន់ដុល្លារ

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់កញ្ចប់ជំនួយថ្មីដែលមានទឹកប្រាក់សរុបចំនួន ៤៤៦.៨០១ដុល្លារ សម្រាប់គម្រោងសំខាន់ៗចំនួន៣ ដែលផ្តោតលើប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន។

ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងផ្តល់ជំនួយនេះ កាលពីថ្ងៃទី៣០ ខែមករា រួមជាមួយតំណាងមកពីស្ថាប័នទទួលជំនួយទាំងបី ក្រោមគម្រោងជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិខ្នាតតូច ដែលត្រូវបានគេស្គាល់ជាទូទៅថា (គូសាណូណិ)។

សម្រាប់គម្រោងទី១ ​មាន​តម្លៃ ១៨០.៣៩៦ដុល្លារ នឹងត្រូវប្រើប្រាស់ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ​សម្រាប់​ការ​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ខេត្ត​តាកែវ។ គម្រោងនេះផ្តួចផ្តើមឡើង ក្នុងគោលបំណងធានាការផ្គត់ផ្គង់ទឹកដែលអាចទុកចិត្តបានសម្រាប់ការងារកសិកម្ម និងលើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់កសិករក្នុងមូលដ្ឋាន។

សម្រាប់គម្រោងទី២ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៥៤.៣៥៣ដុល្លារអាម៉េរិក ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ នៅលើទន្លេមួយក្នុងខេត្តកំពង់ធំ។

សម្រាប់គម្រោងទី៣ អនុវត្តដោយរដ្ឋបាលឃុំខ្វាវ ក្នុងខេត្តសៀមរាប រដ្ឋាភិបាលជប៉ុនផ្តល់ ថវិកាចំនួន ១១២.០៥២ ដុល្លារអាម៉េរិក ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ស្ពាននេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ហើយនឹងផ្តល់ឱ្យប្រជាជនមូលដ្ឋានធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត។

ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសជប៉ុនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដោយបានរួមចំណែកជាង ៧០លានដុល្លារដល់គម្រោង Kusanone ចំនួន៦៩៤ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល។

ការចុះហត្ថលេខាថ្ងៃនេះ គឺជាជំហានមួយទៀតក្នុងការជំរុញភាពជាដៃគូយូរអង្វែងរវាងប្រទេសជប៉ុន និងកម្ពុជា ជាមួយនឹងចក្ខុវិស័យរួមគ្នាសម្រាប់កំណើនប្រកបដោយចីរភាព និងសុខុមាលភាពសហគមន៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]