ជប៉ុនស្នើកម្ពុជាពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid

ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន បានស្នើទៅកាន់កម្ពុជា ឱ្យពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid  ដើម្បីរួមចំណែកក្នុងការជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងតំណាង ក្រុមហ៊ុន តូយ៉ូតា កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានលើកឡើងថាក្រុមហ៊ុនស្នើសុំឱ្យក្រសួងពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid។

លោកបន្ត«ការស្នើនេះ គឺសំដៅដល់ការរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់រថយន្ត ប្រភេទ Hybrid ឱ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកក្នុងការជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូន(Carbon Neutrality)នៅឆ្នាំ២០៥០ ផងដែរ»។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សំណើរអាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិន។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានលើកឡើងពីការខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅទូទាំងប្រទេសកម្ពុជាឱ្យកាន់ទូលំទូលាយ ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាននេះផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខសម្រាប់យានយន្តតូយ៉ូតា គ្រឿងបន្លាស់ និងសេវាកម្មទាំងអស់នៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ ថ្មីៗនេះដែរ ក្រុមហ៊ុនទើបតែទទួលបានការអនុម័តពី CDC ដើម្បីបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា ថែមទៀតផង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]