ជម្រើសរវាងផ្ទះមានស្រាប់ និងផ្ទះក្នុងគម្រោងអភិវឌ្ឍន៍ថ្មី: តើជម្រើសមួយណាល្អបំផុត

សំណួរ៖ តើអ្វីទៅជាគុណសម្បត្តិ និងគុណវិបត្តិនៃការទិញផ្ទះស្រាប់ នឹងផ្ទះក្នុងគម្រោង?

ចម្លើយ៖ ទោះបីជាមានចំណុចល្អៗជាច្រើនលើកឡើងអំពីការទិញផ្ទះដែលស្ថិតនៅក្នុងគម្រោង ឧទាហរណ៍ ការទិញផ្ទះក្នុងបុរីថ្មីមួយដែលស្ថិតនៅតំបន់ជាយក្រុង ឬបន្ទប់ខុនដូមួយនៅក្នុងទីក្រុង ដែលស្ថិតក្នុងគម្រោងការអភិវឌ្ឍថ្មីក៏ដោយ ក៏ជម្រើសទាំងនេះហាក់ល្អប្រសើរសម្រាប់អ្នកដែលមានមធ្យោបាយច្រើនជាជាង អ្នកទិញផ្ទះលើកដំបូងធម្មតា។

សម្រាប់អ្នកទិញជាលើកដំបូងភាគច្រើន គុណសម្បត្តិនៃការទិញផ្ទះស្រាប់ខាងក្រោមនេះ ប្រហែលជាអាចឲ្យគេយល់បានច្រើនជាង ៖

ដោយសារតែផ្ទះត្រូវបានសាងសង់ឡើងរួចហើយ ដូចនេះ អ្នកអាចផ្លាស់ចូលទៅរស់នៅបានយ៉ាងលឿនជាងការទិញផ្ទះដែលស្ថិតនៅក្នុងគម្រោងនៅឡើយ។ អ្នកអាចត្រូវចំណាយពេលមួយឆ្នាំ ឬច្រើនជាងនេះ

សម្រាប់ឲ្យផ្ទះមួយត្រូវបានសាងសង់ ប្រសិនបើអ្នកទិញនៅក្នុងគម្រោងអភិវឌ្ឍថ្មី ឬផ្ទះក្នុងគម្រោងបូរី។

ផ្ទះស្រាប់ច្រើនមានពេលវេលាសម្រាប់ការបន្ថែមធ្វើឲ្យប្រសើរ ដូច្នេះវាទំនងជានឹងមានលក្ខណៈល្អច្រើនបន្ថែមទៀត ចំណែកផ្ទះក្នុងគម្រោងវិញហាក់មានច្រើនប្រភេទ។ ផ្ទះដែលសាងសង់ស្រាប់អាចឲ្យអ្នកទិញយល់ដឹងច្រើនជាពិសេសព័ត៌មានលំអិតពីហិរញ្ញវត្ថុ ដូច្នេះពួកគេមានការប្រថុយប្រថានតិច និងអាចដឹងច្បាស់ពីតម្លៃដែលអាចទទួលបានពេលដែលលក់បន្ត។

ម្យ៉ាងទៀតដោយហេតុថា ទីតាំងសំខាន់បំផុតរបស់ទីក្រុងនានាច្រើនតែមានការអភិវឌ្ឍមុន ដូចនេះហើយផ្ទះស្រាប់ក៏ច្រើនតែមានទីតាំងល្អប្រសើរជាងផ្ទះក្នុងគម្រោងដែរ។

ចំណុចវិជ្ជមានសំខាន់ៗរបស់ផ្ទះគម្រោងដែលអ្នកគួរតែដឹងមុនពេលធ្វើការសម្រេចចិត្តណាមួយ ៖

វាអាចផ្តល់ឲ្យអ្នកនូវពេលវេលាបន្ថែមទៀតដើម្បីសន្សំលុយសម្រាប់ដាក់ប្រាក់កក់ ខណៈពេលដែលផ្ទះកំពុងស្ថិតនៅក្រោមការសាងសង់នៅឡើយ។

ផ្ទះនេះអាចជាប់គាំងក្នុងតម្លៃមួយក្នុងពេលឥឡូវនេះ ប៉ុន្តែអាចផ្តល់ឲ្យអ្នកនូវការចំណេញវិញយ៉ាងសាកសមនៅពេលក្រោយក្នុងពេលដ៏ខ្លី ប្រសិនបើតម្លៃល្អជាងមុន។

ផ្ទះថ្មីជាធម្មតាទាមទារការថែរក្សាតិចជាងផ្ទះចាស់ ដែលនេះអាចជួយប៉ះប៉ូវវិញនូវតម្លៃទិញផ្ទះដែលខ្ពស់នៅពេលអ្នកទិញដំបូង។

ប៉ុន្តែខ្ញុំពិតជាស្រលាញ់ផ្ទះក្នុងផែនការអភិវឌ្ឍន៍ថ្មី។ ហេតុអ្វី?

ដឹងពីហានិភ័យនេះ ៖

ជាដំបូងអ្នកត្រូវដឹងថាវាមានហានិភ័យច្រើននៅក្នុងការទិញផ្ទះក្នុងគម្រោងការអភិវឌ្ឍថ្មី។ ឧទាហរណ៍ ផ្ទះដែលបានបញ្ចប់ការសាងសង់ អាចនឹងមិនដូចគ្នានឹងអ្វីដែលគម្រោងបានបង្ហាញអ្នក ហើយពេលខ្លះអាចមានករណីធ្ងន់ធ្ងរខ្លាំង ដោយអ្វីៗអាចខុសខ្លាំងណាស់ពីអ្វីដែលអ្នកចង់បាន ឬក៏ផ្ទះមិនត្រូវបានសាងសង់ឡើងជាដើម។ អ្នកត្រូវធ្វើសិក្សា និងពិនិត្យមើលក្រុមហ៊ុនដែលធ្វើគម្រោងនេះឲ្យបានច្បាស់ល្អ ហើយនេះមិនមែនជារឿងមិនល្អនោះទេ ដែលអ្នកធ្វើបែបនេះ។ ប្រសិនបើអ្នកកំពុងពិចារណាទិញផ្ទះនៅក្នុងគម្រោងថ្មីមួយ អ្នកត្រូវដឹងឲ្យច្បាស់ និងមានការប្រុងប្រយ័ត្នថា ការផ្តល់អត្ថប្រយោជន៍បន្ថែមដោយឥតគិតថ្លៃ ដូចជា រថយន្ត ឬដំណើរកម្សាន្តវិស្សមកាល គឺតាមពិតទៅមិនមែនផ្តល់ដោយឥតគិតថ្លៃនោះទេ វាអាចត្រូវបានគិតបន្ថែមលើតម្លៃផ្ទះតាមវិធីណាមួយ។

ពិនិត្យមើលឲ្យបានច្រើនកន្លែងសិន៖

ប្រសិនបើអ្នកអភិវឌ្ឍន៍បានបញ្ចប់ការងារផ្សេងទៀតដូចជា មានផ្ទះបូរីដែលសាងសង់រួចស្រាប់ ឬខុនដូរួចហើយ អ្នកអាចពិនិត្យមើលគំរូទាំងនោះជាមុន ហើយត្រូវប្រាកដថាអ្នកបានអាននូវអ្វីគ្រប់យ៉ាងដែលចាំបាច់ដោយប្រុងប្រយ័ត្នបំផុត។ ប្រសិនបើមានអ្វីល្អជ្រុលហាក់លើសពីការពិត អ្នកត្រូវសួរសំណួរបន្ថែម និងស្នើសុំភស្តុតាងសមហេតុផលដែលគាំទ្រការអះអាងនោះ។ ជាទូទៅ វានឹងល្អប្រសើរសម្រាប់អ្នក ប្រសិនបើមានគំរូស្រាប់ដែលបានសាងសង់រួចទៅហើយ ព្រោះវាអាចឲ្យអ្នកគិតបានច្រើនថាកន្លែងនេះនឹងមានលក្ខណៈបែបណាក្នុងសភាពជាក់ស្តែង។ ប្រសិនបើអ្នកមិនមានបទពិសោធន៍ច្រើនក្នុងផ្នែកអចលនទ្រព្យ នោះខិត្តប័ណ្ណអាចមានលក្ខណៈបញ្ឆោតអ្នកខ្លាំងទាំងដែលមិនមានបំណងបោកបញ្ឆោតអ្នក។ វាគឺជាការងាយស្រួលខ្លាំងក្នុងការស្រមៃគិតពីអ្វីដែលអ្នកចង់គិតដល់ ដោយគ្មានការយល់ដឹងយ៉ាងច្បាស់ថាការពិពណ៌នាលក្ខណៈនោះមានន័យបែបណា។ អ្នកត្រូវធ្វើការប្រៀបធៀបតម្លៃផ្ទះដែលអ្នកចង់ទិញនឹងតម្លៃផ្ទះដែលមានស្រាប់នៅកន្លែងផ្សេងទៀតនៅក្នុងសង្កាត់ជាមួយគ្នា ព្រោះវានឹងជួយឲ្យអ្នកអាចដឹងថាវាមានតម្លៃសមរម្យឬទេ។

មានមេធាវី ៖

ជាមួយគ្នានឹងចំណុចខាងលើ អ្នកក៏ត្រូវមានមេធាវីដែលមានជំនាញផ្នែកអចលនទ្រព្យមួយ ដែលដឹងពីច្បាប់ក្នុងប្រទេសកម្ពុជា និងការអនុវត្តន៍ក្នុងទីផ្សារកម្ពុជាយ៉ាងច្បាស់។ នេះគឺជាការការពារល្អបំផុតមួយសម្រាប់អ្នក ហើយមេធាវីនេះនឹងក្លាយជាមនុស្សម្នាក់ដែលធ្វើការដោយផ្ទាល់សម្រាប់អ្នក ហើយនឹងមិនមានបញ្ហាទំនាស់ផលប្រយោជន៍នោះទេ។ អ្នកដែលមានជាប់ពាក់ព័ន្ធនឹងនៅក្នុងដំណើរការនេះ នឹងទទួលរងនូវឥទ្ធិពលនៃផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងការលើកឡើងរបស់ខ្លួន ដោយពួកគេប្រហែលជាមិនបានសូម្បីតែដឹងថាពួកគេកំពុងនិយាយអ្វីដែលមិនមែនមានប្រយោជន៍ និងមានភាពត្រឹមត្រូវដូចដែលអ្នកចង់ឲ្យគេធ្វើ។

ការពិនិត្យអង្កេតលើផលិតផលចុងក្រោយ:

បន្ទាប់ពីផ្ទះក្នុងគម្រោងអភិវឌ្ឍន៍ថ្មីនោះត្រូវបានកសាងឡើងហើយ អ្នកត្រូវតែធ្វើការពិនិត្យអង្កេតវាជាមុនសិន មុនពេលដែលចូលទៅរស់នៅ ដោយក្នុងនោះអ្នកអាចជួលអ្នកត្រួតពិនិត្យអគារម្នាក់ ដើម្បីធ្វើការនេះសម្រាប់អ្នក។ ប្រសិនបើមានអ្វីខុសឆ្គងកើតឡើង អ្នកត្រូវចាប់វាឲ្យបានទាន់ពេលវេលា និងការព្យាយាមរកដំណោះស្រាយ។ ចូរកុំរង់ចាំរហូតដល់ពេលដែលអ្នកបង់ថវិកា និងផ្លាស់ប្តូរចូលទៅរស់នៅក្នុងផ្ទះ ព្រោះថាវាជាអាចសញ្ញាបង្ហាញពីការត្រួតពិនិត្យសំខាន់ចុងក្រោយនេះរបស់អ្នកដើម្បីទទួលយកផ្ទះ។

- Video Advertisement -