ជាង២ទសវត្សរ៍នេះ កូរ៉េបានផ្តល់កម្ចីជាង $២ពាន់លាន ដល់កម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

គិតចាប់ពីឆ្នាំ២០០១ មកទល់បច្ចុប្បន្ន រដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តល់ឥណទានដល់កម្ពុជាសរុបចំនួន ជាង ២.០០០ ពាន់លានដុល្លារ តាមរយៈមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីគាំទ្រលើគ្រប់វិស័យរួមមាន ផ្លូវថ្នល់ ស្ពាន ទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត និងសុខាភិបាល ជាដើម។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ឯកឧត្តម PARK Jung-Wook បានលើកឡើងពីតួលេខនេះនៅក្នុងសុន្ទរកឋានៃពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល សាងសង់ក្រោមឥណទានពីប្រទេសកូរ៉េ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។​

ឯកឧត្តម PARK Jung-Wook មានប្រសាសន៍ថា៖ “មូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចផ្តល់ឥណទានដល់កម្ពុជា បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា”។​

ឯកអគ្គរដ្ឋទូត បានលើកឡើងថា រដ្ឋាភិបាលកូរ៉េ ប្តេជ្ញានឹងជួយជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ  កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យផ្សេងៗ ពិសេសការចែករំលែកនូវបទពិសោធន៍ដល់ការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់កម្ពុជា។​

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីខែឧសភាកន្លងទៅ បានឯកភាពដំឡើងកម្រិតទំនាក់ទំន​ងរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ហើយទំហំនៃកិច្ចព្រមព្រៀងជាមូលដ្ឋានសម្រាប់ឥណទានសម្បទានពីមូលនិធិកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវបានពង្រីកដល់ទៅ ៣ពាន់លានដុល្លារ។​

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ខណៈពេលដែលត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់។ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនភាពសង្គម ភាពជាដៃគូត្រូវបានរំពឹងថានឹងជំរុញប្រទេសកម្ពុជាឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ និងមានការអភិវឌ្ឍន៍ជាងមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]