ជំនាញការកម្ពុជា ៦រូប បានបញ្ចប់វគ្គសាងសមត្ថភាពលើការវាយតម្លៃគម្រោងថាមពលអគ្គិសនី

កម្មសិក្សាការីចំនួន ៦ នាក់ របស់កម្ពុជាបានទទួលវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពលើការវាយតម្លៃគម្រោងអ្នកផលិតថាមពលអគ្គិសនីឯករាជ្យដោយជោគជ័យហើយ។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា (JICA) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

បើតាម JICA បានឲ្យដឹងថា វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រគល់ជូនកាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានថាមពលនៃទីស្តីការក្រសួងរ៉ែ និងថាមពល ក្រោមវត្តមានឯកឧត្តម ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងលោកស្រី Miyahara Ai អនុប្រធាននៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា ព្រមទាំងអ្នកជំនាញការជប៉ុនពីក្រុមហ៊ុនថាមពលអគ្គីសនី Chugoku។

គួរបញ្ជាក់ថា អ្នកជំនាញការ ឬកម្មសិក្សាការីកម្ពុជាចំនួន ៦នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យនេះ គឺមកពីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គីសនីកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឡើងក្រោមការបណ្តុះបណ្តាលដោយអ្នកជំនាញការជប៉ុនផ្ទាល់។ វគ្គបណ្តុះបណ្តាលនេះទៀតសោធ គឺមានគោលបំណងចូលរួមចំណែកលើកកម្ពស់ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅកម្ពុជា តាមរយៈការធ្វើឲ្យប្រសើរឡើងនៃសមត្ថភាពវាយតម្លៃគម្រោង IPP របស់មន្រ្តីនៅក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធនានាដែលចូលរួមក្នុងការវាយតម្លៃគម្រោង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]