ដុំឥដ្ឋស្រាល (Light Block) មានភាពល្បីល្បាញជាងដុំឥដ្ឋដែលប្រើសម្រាប់សាងសង់ពីមុន

ការរីកចំរើនផ្នែកសំណង់អគារនៅកម្ពុជា បានជម្រុញឲ្យក្រុមហ៊ុនផ្គត់ផ្គង់ស្វែងរកការបង្កើតថ្មីនូវឧបករណ៍ដែលប្រកបដោយការច្នៃប្រឌិត ដើម្បីជួយបន្ទាបថ្លៃសាងសង់ ស្របពេលដែលមានការបង្កើនប្រសិទ្ធភាព និងគុណភាពលើគម្រោងសាងសង់។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន PK Light Block បានណែនាំឲ្យប្រើប្រាស់នូវដុំឥដ្ឋស្រាលសម្រាប់សំណង់អគារជំនួសឲ្យដុំឥដ្ឋដែលធ្លាប់ប្រើជាទូទៅ។

បេតុង Autoclave Aerate Concrete (ACC) ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥ មានសមត្ថភាពក្នុងការផលិតយ៉ាងពេញលេញនៅក្នុងរោងចក្ររបស់ខ្លួន ដែលស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ និងមានចក្ខុវិស័យដើម្បីផលិតនូវដុំឥដ្ឋដែលមានទម្ងន់ស្រាលរបស់ខ្លួនទៅឲ្យគម្រោងសាងសង់ទូទាំងប្រទេស។

លោក Khou Youheang ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន PK Light Block បានធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាដំបូងរបស់ក្រុមហ៊ុនដែលមានចំណងជើងថា “PK (AAC) ដំណោះស្រាយដែលមានប្រសិទ្ធិភាពដើម្បីក្លាយទៅជាអគារបៃតង” នៅថ្ងៃទី ២៨ ខែមីនា។ សិក្ខាសាលានេះបានណែនាំនូវ ដុំឥដ្ឋ AAC ឲ្យអតិថិជនបានស្គាល់ ដោយគូសបញ្ជាក់ប្រវត្តិ និងព័ត៌មានរបស់ក្រុមហ៊ុន និងធ្វើបទបង្ហាញពីលក្ខណៈពិសេសរបស់ដុំផ្ទាំង AAC ដំណើរការផលិតកម្ម វត្ថុធាតុដើម និងប្រតិបត្តិការលក់នៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

បើយោងតាមលោក Youheang ទោះបីជាដុំផ្ទាំង AAC នេះត្រូវបានផលិតនៅក្នុងស្រុក ក៏ប៉ុន្តែដំណើរការផលិតកម្មរបស់វាគឺស្របទៅតាមស្តង់ដាររបស់ប្រទេសអាល្លឺម៉ង់។ អត្ថប្រយោជន៍នៃការប្រើដុំផ្ទាំង AAC នេះ គឺការធ្វើឲ្យអគារមានលក្ខណៈស្រស់ស្អាតបែបធម្មជាតិ ធ្វើឲ្យមានភាពប្រសើរខាងពេលវេលា និងប្រសិទ្ធភាពនៃការចំណាយ ក្នុងអំឡុងពេលសាងសង់ ការកាត់បន្ថយកម្លាំងពលកម្ម វាមានទំងន់ស្រាល និងសមរម្យសម្រាប់ការសាងសង់ដែលមានកំពស់ខ្ពស់។

លោកបានមានប្រសាសន៍បន្ថែមទៀតថា “ក្រុមហ៊ុន P.K. Light Block Co., Ltd ត្រូវបានបង្កើតឡើងដោយសារតែមានកំណើនតម្រូវការដុំផ្ទាំងទម្ងន់ស្រាលសម្រាប់គម្រោងក្នុងវិស័យសំណង់ដូចជា ខុនដូ អគារពាណិជ្ជកម្ម ផ្ទះល្វែង សាលារៀន មន្ទីរពេទ្យ ជាដើម ហើយដែលភាគច្រើននៃអគារទាំងនេះប្រើផ្ទាំងដែលមានទម្ងន់ស្រាល។”

ជាមួយនឹងគោលបំណងរួមចំណែកដល់កំណើនល្អនៃឧស្សាហកម្មសំណង់អគាររបស់ប្រទេសនេះ PK Light Block បានក្លាយជាសមាជិករបស់សមាគមអ្នកសាងសង់កម្ពុជា (CCA) កាលពីឆ្នាំមុន ដែលនាំឲ្យសមាជិកសមាគមដែលជាក្រុមហ៊ុនរកស៊ីក្នុងវិស័យសំណង់មានចំនួនកើនដល់ចំនួន ១១៣។ ក្នុងនាមជាតំណាងឲ្យសមាគមនៅក្នុងសិក្ខាសាលាស្តីពីដុំឥដ្ឋទម្ងន់ស្រាល លោក Varheng Dawuth សមាជិកក្រុមប្រឹក្សាភិបាលរបស់ CCA បានលើកឡើងថា ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះប្រើប្រាស់នូវឧបករណ៍ដែលមានការច្នៃប្រឌិត និងបច្ចេកវិទ្យាខ្ពស់ សម្ភារ និងបរិក្ខារដែលមានតែនៅក្នុងប្រទេសអភិវឌ្ឍន៍ ដើម្បីសន្សំសំចៃចំណាយលើការសាងសង់ និងលើកកំពស់គុណភាពសំណង់។

លោក Dawuth ក៏បានមានប្រសាសន៍ផងដែរថា “ដុំឥដ្ឋទម្ងន់ស្រាលដែលផលិតដោយក្រុមហ៊ុន PK Light Block គោរពតាមស្តង់ដាបច្ចេកទេសអន្ដរជាតិ ដែលអាចធានាបាននូវគុណភាពសំណង់ និងក្នុងពេលជាមួយគ្នាជួយសន្សំសំចៃពេលវេលាសាងសង់ និងការចំណាយ ដោយវាជួយកាត់បន្ថយប្រព័ន្ធរចនាសម្ព័ន្ធសំណង់ ។

- Video Advertisement -