តម្លៃការនាំចូលដែក និងដែកថែប ក្នុងត្រីមាសទី ១ មានដល់៨៤លានដុល្លារ កើន៣,៥%

តម្លៃនៃការនាំចូលដែក និងដែកថែបក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នេះ មានដល់ទៅជាង ៨៤លានដុល្លារ ដែលកើនឡើង ៣,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

របាយការណ៍បន្ដថា សម្រាប់ខែមីនា ឆ្នាំ ២០២២ តែមួយខែ ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប មានដល់ទៅ ២៦,២៩ លានដុល្លារ។

លើសពីនេះ ក្នុងរយៈពេលត្រីមាសទី១នេះ ចំណូលគយសរុបមានដល់ជាង ៥៩០ លានដុល្លារអាមេរិក ហើយក្នុងនោះសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៥,៩% ឬ៣៤ លានដុល្លារ។

អត្រាខ្ពស់នៃចំណូលពន្ធលើការនាំចូលសម្ភារៈសំណង់នេះ បានឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃសកម្មភាពសំណង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេល៦ខែ ការ​នាំ​ចូល​សម្ភារៈសំណង់​របស់​កម្ពុជាមានការ​កើន​ឡើងរហូតដល់ ៣៥.៦%

នៅក្នុងការជំរុញដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មសំណង់ ប្រទេស […]

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥%

ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និ […]