តម្លៃលំនៅដ្ឋានក្នុងទីក្រុងបាងកក ដាំក្បាលចុះខ្លាំង ខណៈវិបត្តិកូវីដ១៩ ក្នុងស្រុកកំពុងក្ដៅគគុក

តម្លៃលំនៅឋានក្នុងទីក្រុងបាងកកប្រទេសថៃ បានដាំក្បាលចុះខ្លាំង បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត។ ការធ្លាក់ចុះតម្លៃអចលនទ្រព្យលំនៅឋាននេះ គឺស្របពេលដែលប្រទេសនេះកំពុងរួមរឹតដោយវិបត្តិជំងឺកូវីដ១៩ ខ្លាំងក្លា។

យោងតាមការសិក្សាដែលមានឈ្មោះថា Global Cities Q3 2021 ក្រុមហ៊ុនអលចនទ្រព្យ Juwai IQI តម្លៃលំនៅឋានក្នុងទីក្រុងបាងកក ធ្លាក់ចុះ ៦% នៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែតម្លៃនេះ គឺផ្តោតទៅលើខុនដូស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មប៉ុណ្ណោះ។

ខុសពីទីក្រុងបាងកក យោងតាមរបាយការណ៍ដដែលថា តម្លៃលំនៅឋាននៅទីក្រុងសិង្ហបុរី កើនឡើង ៧,៦% នៅទីក្រុងកូឡាឡាំពួរមានកំណើន ៥,៦% ខណៈទីក្រុងហូជីមិញកើន ០,៧%។

ការសិក្សាបានសន្មត់ថា ការកើនឡើងនេះ គឺដោយសារវិធានការជំរុញរូបិយវត្ថុ និងសារពើពន្ធរបស់រដ្ឋាភិបាល ការចំណេញដើមទុនពីផ្សារហ៊ុនដែលកំពុងកើនឡើង និងសាច់ប្រាក់លើសដែលប្រមូលបានក្នុងកំឡុងពេលជាប់គាំង។

ការសិក្សា បន្តទៀតថា ការធ្លាក់តម្លៃនេះ ក៏ដោយសារតែនិន្នាការតម្រូវការថ្មីរបស់អ្នកទិញ ពោលគឺអ្នកទិញយកកត្តាវិបត្តិកូវីដ មកបញ្ចូលក្នុងការប៉ាន់ប្រមាណថវិកា និងប្រភេទអចលនទ្រព្យដែលពួកគេចង់បាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]