តម្លៃអចលនទ្រព្យនៅភ្នំពេញកើនឡើងខ្ពស់បំផុតក្នុងអាស៊ីប៉ាស៊ីហ្វិក
តម្លៃអចលនទ្រព្យលំនៅឋាននៅភ្នំពេញកើនឡើង 26.2 ភាគរយក្នុងឆ្នាំ 2015 ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមទីក្រុងនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាម Knight Frank Primes Asia Development Land Index។
ក្នុងH2 នៃឆ្នាំ 2015 ការកំណើនតម្លៃនៃការអចលនទ្រព្យហាក់ចុះថយបន្តិច ដោយកើនឡើងក្នុងអត្រា 10.6 ភាគរយប៉ុណ្ណោះ។ ការណ៍នេះធ្វើឲ្យទីក្រុងភ្នំពេញស្ថិតនៅក្រោយទីក្រុងតូក្យូដែលមានការកើនឡើងតម្លៃដីខ្ពស់ជាងគេបំផុតនៅក្នុងតំបន់ទាំងមូល។
លោក Nicholas Holt នៅKnight Frank ដែលជាប្រធានស្រាវជ្រាវសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា “ការបន្ធូរបន្ថយការចំណាយលើការបញ្ចប់ការសាងសង់ និងការកើនឡើងនៃតម្លៃលំនៅឋាន និងតម្លៃជួលការិយាល័យ បានជំរុញតម្លៃដីរបស់រាជធានីភ្នំពេញឲ្យមានការកើនឡើង”។
Knight Frank មិនរំពឹងថារាជធានីភ្នំពេញនឹងរក្សាតំណែងខ្ពស់នេះសម្រាប់ឆ្នាំខាងមុខនេះទៀតនោះទេ។
- Video Advertisement -

