ត្រីមាសទី៣-២០២២ គម្រោងសាងសង់មានចំនួន១១៧៥  ខណៈគម្រោងវិនិយោគសរុបចំនួន ៥២​គម្រោង

នៅត្រីមាសទី៣ ឆ្នាំ២០២២ រដ្ឋបានអនុម័តលើសំណើគម្រោងសាងសង់សរុបមានចំនួន ១១៧៥គម្រោង ​កើន​ឡើ​ង ១៤៧គម្រោង ស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមព្រឹត្តបត្រស្ថិតិ​សេដ្ឋ​កិច្ច និង​​ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។

ក្នុងនោះមានការកើនឡើង នៃគម្រោងប្រភេទសំណង់លំនៅឋានភូមិគ្រឹះ សំណង់ឧស្សាហកម្ម សំណង់សាធារណៈ (ថវិកាពីវិស័យឯកជន) និងសំណង់ផ្សេងៗ លើកលែងតែប្រភេទសំណង់ពាណិជ្ជកម្ម និង ទេសចរណ៍ ។

ទន្ទឹមនេះដែរ វិស័យសំណង់ រំពឹងថានឹងងើបឡើងវិញ ក្នុងអត្រ ៣% នៅក្នុងឆ្នាំ២០២២ នេះ ដោយសារ​កំណើននៃ​ការ​ផ្តល់​​​ឥណទានលើវិស័យសំណង់ក៏បានបន្តកើនឡើងផងដែរ។ (អានបន្ថែម)

ជាមួយគ្នានេះដែរ ក្នុងត្រីមាសទី៣ គម្រោងវិនិយោគដែលបានអនុម័តដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​មានចំនួនសរុប ៥២គម្រោង បានកើនឡើង ៥គម្រោង ស្មើនឹង១០,៦% និងទុនវិនិយោគសរុបចំនួន ៤៦០,៨ លាន​ដុល្លា​រអាមេរិក បានកើនឡើង ១៨,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

គួបញ្ជាក់ដែរថា ការកើនឡើងនេះ គឺដោយសារកំណើនគម្រោងការវិនិយោគលើការផលិតបន្ទះសូឡា ការសាងសង់ មន្ទីរ​ពេទ្យ ការដំឡើងរថយន្ត គម្រោងអភិវឌ្ឍន៍តាមកោះ និងការពង្រីកគម្រោងមួយចំនួនទៀត ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]