ត្រឹមឆ្នាំ២០២២ ធនាគារSME កម្ពុជា បានផ្តល់កម្ចីជាង ៤១លានដុល្លារដល់អាជីវកម្មទេសចរណ៍ ២៩១ទីតាំង

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់កម្ចីចំនួន ៤១,៥២ លានដុល្លារអាមេរិក ស្មើនឹង ២៧,៦៨% ដល់អាជីវកម្មទេសចរណ៍ចំនួន ២៩១ទីតាំង។ នេះបើតាមការប្រកាសឱ្យដឹងពីធនាគារនេះ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

កម្ចីនេះដែរ ស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ដែលមានថវិកាសរុបប្រមាណ ១៥០លានដុល្លារអាមេរិក។

ក្នុងនោះ ហិរញ្ញប្បទានដែលបានផ្តល់រួមមាន អាជីវកម្មសណ្ឋាគារមាន ២៦% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៨% អាជីវកម្មភោជនីយដ្ឋានមាន ៣២% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៤% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤៣%។

ទន្ទឹមនឹងនេះផងដែរ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏បានផ្តល់កម្ចីទំហំប្រមាណ ៨៩លានដុល្លារអាមេរិក ដែលភាគច្រើនជាកម្ចីខ្វះទ្រព្យធានាដល់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម សម្រាប់ធ្វើជាទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម។ (អានបន្ថែម)

ក្នុងទិសដៅស្តារវិស័យសហគ្រាសធុនតូច និងមធ្យមនេះ រាជរដ្ឋាភិបាលកម្ពុជា បានគ្រោង និងបានទម្លាក់ថវិកាចំនួនជាង ៥០០លានដុល្លារអាមេរិក ដើម្បីផ្តល់កម្ចីក្នុង​អត្រាការប្រាក់ទាប ដើម្បីឱ្យពួកគេមានទុនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]