ត្រឹមត្រីមាសទី១-២០២៤ កម្ពុជាទូទាត់បំណុលបានជិត $២០០លាន ខណៈបំណុលសរុបមានជាង $១១ពាន់លាន

ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទូទាត់បំណុលបានជិត ២០០លានដុល្លារ ខណៈមានបំណុលសាធារណៈសរុបចំនួន ១១,០៩ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ ២២។

ប្រភពដដែលនេះ បានឱ្យដឹងថា បំណុលសាធារណៈសរុបរួមមាន ១១ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។

ដោយឡែក ចំពោះការទូទាត់សេវាបំណុលវិញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជា​បានទូទាត់សរុបចំនួន ១៨១,៥៥លានដុល្លារ ដែលក្នុងនោះ ក្របខណ្ឌបំណុលសាធារណក្រៅប្រទេសមានចំនួន​ប្រមាណ ១៨១លានដុល្លារ និងក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួន ០,៥៥លានដុល្លារ។

ក្រៅពីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១៤០,១៤លានដុល្លារ សមមូលនឹង ១០៥,២៥ លានអេសដេអ៊ែ ស្មើនឹង ៦% នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០លានអេសដេអ៊ែ)។ (អានបន្ថែម)

ជាងនេះទៅទៀត ក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងត្រីមាសទី១ ឆ្នាំនេះវិញ កម្ពុជាបោះបានសរុបចំនួន ១៨២ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤.៥០៤លានដុល្លារ ខណៈទំហទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះស្មើនឹងប្រមាណ ៤១% នៃទំហំសរុបដែលច្បាប់អនុញ្ញាត (៤៤០ ប៊ីលានរៀល) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច​​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]