ថៃ​វិនិយោគ $៥00លាន ​សង់​មជ្ឈមណ្ឌល​ទិន្នន័យ ដើម្បីប្រជែងប្រទេសក្នុងតំបន់

ប្រទេសថៃ ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលទិន្នន័យដ៏សំខាន់របស់ពិភពលោក ខណៈក្រុមហ៊ុន JLL Thailand បានធ្វើលទ្ធកម្មលើដីដ៏សំខាន់មួយកន្លែងតម្លៃ ៥០០លានដុល្លារ នៅលើផ្លូវ Bangna-Trat សម្រាប់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ធំបំផុតមួយរបស់ពិភពលោក ដើម្បីធ្វើការអភិវឌ្ឍ នេះបើយោងតាម retalkasia ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនេះ គូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសថៃក្នុងការដើរតួជាមជ្ឈមណ្ឌលឌីជីថល ដែលជំរុញដោយអត្រាការជ្រៀតចូលនៃការប្រើប្រាស់អ៊ីនធឺណិតកម្រិតខ្ពស់លើសពី ៨៥% និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល ដូចជាគោលនយោបាយ Cloud First និងការលើកទឹកចិត្តពីក្រុមប្រឹក្សាវិនិយោគ រួមទាំងគោលនយោបាយកម្មសិទ្ធិដីធ្លីសម្រាប់អ្នកវិនិយោគបរទេសជាដើម។

លោក Krit Pimhataivoot ប្រធានទីផ្សារមូលធនប្រចាំនៅក្រុមហ៊ុន JLL Thailand បានលើកឡើងពីការកើនឡើងនៃតម្រូវការសម្រាប់មជ្ឈមណ្ឌលទិន្នន័យដែលមានគុណភាពខ្ពស់នៅក្នុងប្រទេស ដោយសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងរបស់ប្រទេសថៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

លោកបានកត់សម្គាល់ថា “ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលខ្លៅដ៍ (Cloud) ដែលកំពុងរីកចម្រើន ភាពសម្បូរបែបនៃការផ្គត់ផ្គង់ថាមពលច្រើន និងគោលនយោបាយលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញ កំពុងជំរុញឱ្យមានការរីកលូតលាស់នៃទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសថៃ ដែលជាកត្តាសំខាន់សម្រាប់បរិវត្តកម្មឌីជីថលរបស់ប្រទេសនេះ”។

នាយកគ្រប់គ្រងរបស់ JLL ប្រចាំប្រទេសថៃ និងឥណ្ឌូនេស៊ី លោក Michael Glancy បានចង្អុលបង្ហាញថា សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យរបស់អាស៊ីបានកើនឡើងទ្វេដង គឺពី ២៥០០MW ក្នុងឆ្នាំ ២០២២ ដល់ ៥០០០MW ក្នុងឆ្នាំ ២០២៣។

លោកបានមានប្រសាសន៍បញ្ជាក់ថា ទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសថៃ និងបរិយាកាសវិនិយោគអំណោយផលធ្វើឱ្យប្រទេសនេះ ក្លាយជាទីផ្សារដ៏ល្អសម្រាប់ប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យ។

ទន្ទឹមនឹងការវិវឌ្ឍដ៏គួរឱ្យកត់សម្គាល់ផ្នែកមជ្ឈមណ្ឌលទិន្នន័យ វិស័យអចលនទ្រព្យសកម្មសំខាន់ៗដូចជា សណ្ឋាគារ អចលនទ្រព្យ ភស្តុភារ និងការថែទាំសុខភាព ត្រូវបានគេរំពឹងថានឹងជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសថៃ ជាមួយនឹងប្រតិបត្តិការសំខាន់ៗដែលបានគ្រោងទុក នៅក្នុងប៉ុន្មានខែខាងមុខនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]