ថៃសន្យាម្ដងទៀតថានឹងផ្តល់ឯកសារប្លង់បន្ថែមទាក់ទិននឹងប្រាសាទស្រដៀងអង្គរវត្ត ឆាប់ៗ

ក្រសួងវប្បធម៌នៃប្រទេសថៃ សន្យានឹងខិតខំប្រឹងប្រែងរៀបចំបញ្ជូនឯកសារពាក់ព័ន្ធនឹង ប្រាសាទស្រដៀងអង្គរវត្ត នៅខេត្តបូរីរាំរបស់ខ្លួន មកភាគីកម្ពុជាឆាប់ៗនេះ ក្រោយមានការ ស្នើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជាតាំងពីខែសីហា។

ការសន្យានេះធ្វើឡើងដោយ ឯកឧត្តម Itthiphol Kunplome រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃប្រទេសថៃ ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យារដ្ឋលេខាធិការក្រសួងទេសចរណ៍នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីក្រុងបាងកកប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មាន BTV ចុះផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា។

ក្នុងកិច្ចជំនួបនោះ ក្រសួងវប្បធម៍ប្រទេសថៃ បានសន្យាថា នឹងជួយជំរុញការរៀបចំឯកសារពាក់ព័ន្ធនឹងគម្រោង សាងសង់ប្រសាទនេះ ជូនភាគីកម្ពុជាឱ្យបានឆាប់បំផុតតាមការស្នើសុំរបស់ក្រសួងវប្បធម៌កម្ពុជា។

គួរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏គ្រោងនឹងបញ្ជូនមន្រ្តីជំនាញផ្នែកបុរាណវិទ្យាទៅពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្ដែងឆាប់ៗផងដែរ ក្រោយកូវីដស្ងប់ស្ងាត់។ (អានបន្ថែម)

- Video Advertisement -