ធនាគារជាតិ៖ កំណើនឥណទានវិស័យសំណង់ និងអចលនទ្រព្យថមថយមកត្រឹម ២៣% ក្នុងឆ្នាំ ២០២០

កំណើននៃកម្ចីសម្រាប់វិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ថមថយមកត្រឹមប្រមាណ ២៣% ដោយសារតែគម្រោងសំណង់មួយចំនួនត្រូវបានផ្អាកដោយសារវិបត្តិកូវីដ។ ប៉ុន្តែ ធនាគារជាតិវិភាគថា ការថយចុះនៃឥណទាននេះ ជាកត្តាវិជ្ជមានពោលគឺ ជាការជួយកាត់បន្ថយហានិភ័យកំណើនទីផ្សារអចលនទ្រព្យហួសកំណត់។

នេះ បើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។

របាយការណ៍បានបន្តថា ក្នុងចំណោមកំណើនមធ្យម ២៣% នោះ វិស័យសំណង់មានអត្រាកំណើន ២៦,៣% ដែលជាការធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងកំណើនប្រមាណ ២៩,១% ក្នុងឆ្នាំ ២០១៩ ។

ដោយឡែក ឥណទានក្នុងវិស័យអចលនទ្រព្យវិញ មានអត្រាកំណើនត្រឹមតែ ២០,១% ដែលធ្លាក់ចុះខ្លាំងបើធៀបកំណើនប្រមាណ ៤០,៣% ក្នុងឆ្នាំ ២០១៩ ។

យោងតាមធនាគារជាតិ ការធ្លាក់ចុះនៃកំណើននេះ គឺជាការជួយកាត់បន្ថយហានិភ័យកំណើនទីផ្សារអចលនទ្រព្យហួសកំណត់ ដែលតែងតែជាកង្វល់របស់អ្នកវិភាគអន្តរជាតិដូចជា ADB, IMF, និង WorldBank ជាដើម។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរ ក្នុងឆ្នាំ ២០២០ ឥណទានដែលផ្ដល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យ នៅតែមានចំណែកច្រើនក្នុងកម្ចីសរុបទាំងអស់ ពោលគឺមានចំណែកប្រមាណ ៣២% នៃកម្ចីសរុប។ ក្នុងនោះ វិស័យសំណង់ស្រូបយក ១០,២% អចលនទ្រព្យស្រូបយក ៨,៧% ហើយកម្ចីទិញអចលនទ្រព្យរបស់បុគ្គលទូទៅស្រូបយកប្រមាណ ១៣,៧%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]