ធនាគារពិភពលោកបង្ហាញពីហានិភ័យ ៧ ចំណុច ដែលនឹងបង្អាក់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

កំណើនកម្ចីដ៏ច្រើនលើសលុបក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យចម្បងសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា បើទោះជាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករថាកើនពី ៣,៨ ទៅ ៤,៥% ក្ដី។

ក្រៅពីឥណទានខ្ពស់ក្នុងវិស័យទាំង២  WorldBank ក៏បានក្រើនពីហានិភ័យដែលអាចនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ផ្សេងទៀតដូចជា ភាពមិនច្បាស់លាស់នៃជំងឺកូវីដ ការឡើងថ្លៃនៃថាមពល និងស្បៀង ការធ្លាក់ចុះនៃតម្រូវការសកល សង្គ្រាមអ៊ុយក្រែន បម្រែបម្រួលសេដ្ឋកិច្ចប្រទេសចិន និងការបន្ដឹងទីផ្សារហិរញ្ញវត្ថុនៅអាមេរិកជាដើម។

នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ៥ ខែមេសា។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ឥណទានសម្រាប់សកម្មភាពសំណង់ និងអចលនទ្រព្យមានដល់ ៦,៩ ពាន់លានដុល្លារឬ ស្មើនឹង ១៨% នៃឥណទានអ្នកប្រើប្រាស់សរុបចំនួន ៣៨,៦ ពាន់លានដុល្លារ។

ក្នុងនោះ ឥណទានសម្រាប់វិស័យសំណង់មានចំនួន ៣,៥ ពាន់លានដុល្លារ  ខណៈឥណទានដល់អចលនទ្រព្យមាន  ៣,៣ ពាន់លានដុល្លារ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]